កំពង់ស្ពឺ ៖ ​រថយន្តឡិចសុីស៤៧០មួយគ្រឿងបើកលឿនរេចង្កូតជ្រុលបុកចូលផ្ទះលាងម៉ូតូ បណ្តាលឲ្យបាក់សំយ៉ាបផ្ទះ ខ្ទេចទាំងរថយន្ត កា លពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

រថយន្តបង្ក ម៉ាកឡិចស៊ីស 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AU-0323 អ្នកបើកបរឈ្មោះចាន់ អេរិច ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តបានបើកពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុកចូលផ្ទះលាងម៉ូតូ ដែលមានម្ចាស់ឈ្មោះគង់ ឆៃយ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបា ក់ខ្ទេចទាំងសំយ៉ាប និងរថយន្ត ។

ក្រោយកើតហតុ ដោយសារតែភាគីខាងរថយន្តនិងម្ចាស់ផ្ទះនិយាយចរចាគ្នាមិនត្រូវ ទើបប្រគល់រថយន្តឲ្យការិយាល័យចរាចរជើងគោក ស្នងការខេត្តកំពង់ស្ពឺ យកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Share.