អាជ្ញាធរជាតិអប្សរា បានដូនដំណឹងថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គង ដោយអចេតនា ឬធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃ របស់ប្រាសាទខ្មែរ ដែលជាមរតកមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌ ពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណង ចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ (Live) អំពីប្រវត្តិប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ដាក់សំណើ សុំមកអាជ្ញាធរជាតិអប្សរាជាមុន ដោយភ្ជាប់មក ជាមួយនូវខ្លឹមសារ ដែលនឹងត្រូវធ្វើការ ផ្សព្វផ្សាយផងដែរ។

ចំពោះការស្នើសុំថតផ្សាយបន្តផ្ទាល់ អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ដែលមាន លក្ខណៈផ្សព្វផ្សាយ ជាសាធារណៈ ដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឱ្យបង់ប្រាក់ នោះទេ លើកលែងតែ ការស្នើសុំថតលក្ខណៈអាជីវកម្ម ដែលតម្រូវឱ្យអនុវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ និងក្នុងគោលដៅ ដើម្បីអាចគ្រប់គ្រង ដោយប្រសិទ្ធភាព នូវការប្រកប អាជីវកម្មការថតសម្លៀក បំពាក់ប្រពៃណីបុរាណ (Pre-Wedding) ក៏ដូចជាជៀសវាងនូវ ភាព អាណាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានតម្រូវឱ្យ សាធារណជន ដាក់សំណើសុំការថតសម្លៀកបំពាក់ប្រពៃណី បុរាណ មកអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យ និងផ្តល់ការអនុញ្ញាតជូន ដោយឥតបង់ថ្លៃផងដែរ។ តាមរយៈនេះ អាជ្ញាធរជាតិ អប្សរា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបាន ចូលរួមអនុវត្តតាមការណែនាំគួរឱ្យ កត់សម្គាល់៕

Share.