រូបភាព​ក្រាប​សំពះ​ផ្ទឹម​របស់​តារាចម្រៀង​ស្រី មាស សុខ​សោភា ត្រូវ​មិត្តភក្តិ​សិល្ប:រួម​អាជីព​គឺ​លោក ឆន សុ​វណ្ណា​រាជ បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាពេលថ្មីៗនេះ​ចំនួន ២សន្លឹក​ក្នុង​ការអបអរ​គម្រប់១២ ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកនាង និង​ស្វាមី​ផងដែរ។ ដោយឡែក នៅក្នុង​រឿងនេះ ហ្វេ​ន​អ្នកគាំទ្រ​ក៏មាន​ការងឿងឆ្ងល់​ផងដែរ​ថា រូប​ម្នាក់​ស្រី​ដែល​អង្គុយ​ចងដៃ​ជិត​តារា​ស្រី មាស សុខ​សោភា ចងដៃ​ជាមួយ​លោក  ឆន សុ​វណ្ណា​រាជ គឺជា​អ្នកណា? ឬក៏​ជា​គូស្នេហ៍​របស់លោក  ឆន សុ​វណ្ណា​រាជ ទេ​ដឹង?

ចម្លើយ​នេះ​ត្រូវបាន​ទម្លាយ​ប្រាប់​មហាជន​ជា​ហ្វេ​ន​អ្នកគាំទ្រ បើ​ប្រ​ឡែក​មក​មើល​ហ្វេ​ស​ប៊ុ​កក​ញ្ញា ញឹម ចាន់ថន ក៏បាន​បង្ហោះ​សារ​ជូនពរ​អ្នកនាង មាស សុខ​សោភា ព្រមទាំង​ម្លា​យ​ការពិត​ក្នុង​រូបនេះ​ថា «មើល​មិន​ចង់​ស្គាល់​រូបខ្ញុំ​និង​លោក ឆន សុ​វណ្ណា​រាជ ពេលវេលា​លឿន​ណាស់១២ឆ្នាំ​ខ្ញុំ​សប្បាយចិត្ត​ពេល​ឃើញ​អ្នក​ទាំងពីរ​មាន​សេចក្តីសុខ។សូម​ឲ្យ​សំណាងល្អ​ជោគ ជ័យ​គ្រប់​ការងារ​ប៉ងប្រាថ្នា​អ្វី​បានសម្រេច​ណា។គេ​ក៏​ឃើញ​មហា ជន​ជាច្រើន​បាន​ផ្ញើ​សារ​អបអរ​និង​ជួន​ពរ មាស សុខ​សោភា និង​ស្វាមី​ផងដែរ។ An’t recognize me and Mr. Chhorn Sovannareach. Twelve years is so fast. Happy to see you both happiness. wishing you Good luck and success.Thanks bong da for this photo.🙏🏼»។

គួរ​រំលឹក​ដែរ​ថា តារាចម្រៀង​អ្នកនាង មាស សុខ​សោភា បាន​ចូល​រោងការ​ជាមួយ​ស្វាមី នា​អំឡុង​ថ្ងៃទី២៨ខែធ្នូ​ឆ្នាំ២០០៩ ប៉ុន្តែ​កាលនោះ​នាង​មិនបាន​បញ្ចេញ​ឱ្យដឹង​ជា​សាធារណ:នូវ​ពិធីមង្គលការ​របស់ខ្លួន​ឡើយ​ដោយ​ទំនង​ក្លាច​បាក់ស្រុត​នូវ​ប្រជាប្រិយភាព​និង​ការគាំទ្រ​នៅក្នុង​អាជីព​សិល្ប: ទើប​អ្នកនាង​សម្រេចចិត្ត Private ជាមួយ​ស្វាមី​អស់​រយៈពេល ១២ឆ្នាំ​តែម្ដង៕

Telegram-Troryorng
Share.