តារាចម្រៀង និង​ជា​អ្នកនិពន្ធ​វ័យក្មេង លោក ម៉ុង ម៉ានិត ថ្មីៗនេះ​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ទៅកាន់​អ្នកគាំទ្រ​របស់លោក ដោយ​លោក​ទម្លាយ​ថា កាលពីមុន​លោក​ជា​មនុស្ស​រស់នៅក្នុង​ភាព​អៀនខ្មាស ហើយ​ត្រូវ​មនុស្ស​ជាច្រើន​យក​រូបរាង​របស់លោក មកលេង​សើច។

ដោយសារតែ​លោក​ធាត់​លើស​ខ្លាញ់ និង​ជាតិ​អាស៊ីត​ច្រើន ទើប​លោក​សម្រេចចិត្ត​ហាត់ប្រាណ តែ​មិនមែន​ដើម្បី​អ្នកណា​នោះឡើយ គឺ​ដើម្បី​សុខភាព​ដែល​លោក​ចង់បាន​តែប៉ុណ្ណោះ។ នៅក្នុង​វីដេអូ Tik Tok របស់លោក ម៉ានិត លោក​បានដាក់​ចំណងជើង​ថា «សារ​លើកទឹកចិត្ត​សាមញ្ញ ពី​ខ្ញុំ » វា​ពិតជា​ធ្វើឱ្យ​អ្នក​ស្ដាប់ និង​ទស្សនា​ហើយ មាន​កម្លាំងចិត្ត និង​លែង​ខ្វល់​ពី​សម្ដី​ប្រមាថ​របស់​អ្នកដទៃ ពោលគឺ​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​ស្រឡាញ់​ភាពជា​ខ្លួន។

លោក​ម៉ានិត បាន​រៀបរាប់ថា កាល​លោក​កាលពី​ក្មេង​លោក​មាន​ក្ដី​ស​ម្រៃ​ចង់​ក្លាយជា​តារាចម្រៀង អ្នកនិពន្ធ និង​និពន្ធ​បទ​ភ្លេង តែ​លោក​មិនបាន​ដឹងថា ក្ដី​ស្រ​ម៉ៃ​របស់លោក​នឹងធ្វើ​ឱ្យ​លោក​ឈឺចាប់​នៅ​ថ្ងៃ​ណាមួយ​នេះ​ទេ។ លោក​ថា គ្រប់​កម្មវិធី​ទូរទស្សន៍ គ្រប់​ឆាក​តន្ត្រី គ្រប់​ទីកន្លែង ពួកគេ​តែងតែ​លេងសើច និង​បង្អាប់​លើ​រូបរាង​របស់លោក ព្រោះតែ​លោក​ធាត់។ គេ​ថា​លោក​មិន​ស័​ក្ដ​សម​ធ្វើជា​តារាចម្រៀង​នោះទេ គឺ​សមតែ​នៅផ្ទះ​បុក​គ្រឿង​ទៅ​ល្អ​ជាង។ នៅ​ដែល​លោក​ញ៉ាំ​អាហារ ពួកគេ​តែងតែ​លួច​ថត​លោក រួច​យកទៅ​បង្ហោះ​លេងសើច។ នៅពេលដែល​លោក​ដើរ ពួកគេ​ថា លោក​មិនគួរ​ដើរ​ឱ្យគេ​ឃើញ​នោះទេ។

លោក ម៉ានិត តែងតែ​គិតក្នុងចិត្ត​ថា​ខ្លួនឯង​អន់​ខ្លាំងណាស់ តែ​លោក​នៅតែ​ប្រឹង​ដើរទៅ​មុខ​មិន​ឈប់។ លោក​សម្រេចចិត្ត​ចូល​ហាត់ប្រាណ ហើយ​លោក​ថា មិនមែន​ព្រោះតែ​សម្ដី​អ្នកដទៃ ឬ​ដើម្បី​អ្នកណា​នោះទេ លោក​ថា ដើម្បី​ខ្លួន​លោក និង​សុខភាព​របស់លោក។  នៅពេលដែល​លោក​ទទួលបាន​រូបរាង​ថ្មី ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​កោតសរសើរ​គ្រប់គ្នា​ថា រូបរាង​របស់​ម៉ានិត​មាន​ភាពខុសប្លែក​ពីមុន​ដាច់​ឆ្ងាយ​តែម្តង។ លោក​ថា លោក​មិនបាន​ស្គម​ខ្លាំង​នោះទេ តែ​រូបរាង​លោក​ស្រស់​សង្ហា​តែ​បែប​របស់លោក។

លោក​បញ្ជាក់ថា សព្វថ្ងៃនេះ​លោក​បានក្លាយ​តារាចម្រៀង និង​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយរូប តែ​មិនមែន​ដោយសារ​រូបរាង​លោក​ស្គម ឬ​សង្ហា​នោះទេ តែដោយសារ​តែ​សមត្ថភាព​របស់លោក​ពិត​ប្រាកដ។ លោក​ថា មិនមែន​ទាល់តែ​ស្គម​ទើប​អ្នក​អាច​ក្លាយជា​តារា​បានទេ មិនមែន​ទាល់តែ​ស្អាត ទើប​អ្នក​អាច​សម្រេច​គោលដៅ​បាន​នោះទេ ហើយក៏​មិនមែន​ទាល់តែ​ស ទើប​អ្នក​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដ៏​អ​ច្ចា​រ្យ​បាន​នោះទេ។ លោក​ថា លោក​អាច​ធ្វើបាន​គ្រប់យ៉ាង ព្រោះ​លោក​ស្គាល់​ថា ខ្លួនឯង​ជា​នរណា។ លោក​លើកទឹកចិត្ត​ឱ្យ​អ្នកគាំទ្រ​អស់ ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ នោះ​ទើប​សម្រេច​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា និង​ស​ម្រៃ​ចង់បាន៕

ទស្សនាវីដេអូ៖

@thisismanith

សារលើកទឹកចិត្តសាមញ្ញ ពីខ្ញុំ

♬ original sound – manith_j
Telegram-Troryorng
Share.