ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ក្រសួង មិនអនុញ្ញាតឱ្យរថយន្ត គ្រប់ប្រភេទដែលកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានដែលគ្មានច្បាប់អនុញ្ញាតឱ្យ ធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និង បំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

ការមិនអនុញ្ញាតនេះ ត្រូវបានក្រសួងអះអាងថា ដោយសារតែសកម្មភាពកែចង្កូត ពីស្តាំ មកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាច បណ្តាល ឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុ នៅពេល ធ្វើចរាចរណ៍ លើផ្លូវថ្នល់។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន  កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាត ឱ្យក្រុមហ៊ុនចំនួន៨ ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖

១.ក្រុមហ៊ុន Fuji Form,

២.ក្រុមហ៊ុន Lien Thong Investment Group,

៣.ក្រុមហ៊ុន S.T.P International (Cambodia )Public,

៤.ក្រុមហ៊ុន Seconimex,

៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd),

៦. ប៉ាស្ទ័រមានជ័យ,

៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល,និង

៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង។

Share.