តាមការចេញផ្សាយរបស់សារព័ត៌មានថៃបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ លោក ស៊ុភុឆៃវ៉ាត់ សិរិគុន នាយកគ្រប់គ្រងក្រុមហ៊ុន ICONSIAM បានប្រកាសឱ្យដឹងថា ICONSIAM Thai Tourism សហការជាមួយអាជ្ញាធរទេសចរណ៍ នាយកដ្ឋានសមុទ្រ សភាពាណិជ្ជកម្មថៃ គ្រោងនឹងរៀបចំពិធីឆ្លងឆ្នាំសកលឲ្យកក្រើកជាងឆ្នាំមុនៗ ដើម្បីបង្កើតស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២២។ ការប្រកាសនេះបានផ្ទុយពីបណ្ដាប្រទេសមួយចំនួនទៀតដែលប្រកាសលុបចោលការប្រារព្ធពិធីឆ្លងឆ្នាំសាកល ដោយសារការឆ្លងការរាតត្បាតនៃវីរុសកូវីដ១៩ផង និងវីរុសបំប្លែងថ្មី Omicron។

ទន្ទឹមនឹងមានកម្មវិធីធំៗជាច្រើនដែលត្រៀមរៀបចំនៅក្នុងប្រទេថៃ ក្នុងនោះរដ្ឋាភិបាលថៃ នៅមានការព្រួយបារម្ភនៅឡើយចំពោះបញ្ហាឆ្លងនៃជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលថៃពុំទាន់ប្រកាសពីវិធានការរបស់ខ្លួនក្នុងការអនុវត្តការ ការពារក្នុងការធ្វើដំណើរកំសាន្តនាឱកាសឆ្លងឆ្នាំសកលនៅឡើយទេ។

ទោះបីជាប្រជាជនថៃបានចាក់វ៉ាក់សាំងសរុបចំនួន ១០៣.១៤លានដូស ខណៈដែលប្រជាជនចំនួន ៤៥.៥៩លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសក៏ដោយ តែការព្រួយបារម្ភនៃករណីឆ្លងនៃវីរុសបំប្លែងថ្មី អូមីក្រុងនៅតែមានជាបន្ដ។ ប៉ុន្ដែការរៀបចំកម្មវិធីឆ្លងឆ្នាំសាកល Amazing Thailand Countdown 2022 ត្រូវបានគណៈកម្មការរៀបចំបានអះអាងថា មានរឹតបន្ដឹងចំពោះការពារការឆ្លងនៃជំងឺកូវីដ និងវីរុសបំប្លែងថ្មី អូមីក្រុង។ បើតាមការស្ទង់មតិរបស់រដ្ឋបាលថៃបានឱ្យដឹងថា មានមតិប្រជាជនជាង ៥១ភាគរយ បានឆ្លើយថា ពួកគេនឹងធ្វើពិធីជប់លៀងឆ្លងឆ្នាំសកលឆ្នាំ២០២២នេះនៅក្នុងផ្ទះ ព្រោះពួកគេខ្លាចការឆ្លងនៃវីរុសបំប្លែងថ្មី អូមីក្រុង ហើយមានមតិពីប្រជាជន៥២ភាគរយទៀតថា ពួកគេនឹងចូលរួមឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះក្នុងបរិយាកាសអ៊ូអរជាងឆ្នាំមុនៗនៅទីសាធារណៈ៕

Telegram-Troryorng
Share.