តារា​ចម្រៀង​ LISA សមាជិក​ក្រុម​ចម្រៀង​ Blackpink ទើប​តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ TC Candler ជា​នារី​ដែល​មាន​មុខ​មាត់​ស្អាត​ជាង​គេ​បំផុត​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​នារី​ ដែល​មាន​មុខ​មាត់​ស្អាត​ទាំង​១០០​នាក់​ ដូច្នេះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ដែល​មាន​នារី​ៗ​ជា​ច្រើន​ប្រាថ្នា​ចង់​មាន​មុខ​មាត់​ដូច​ជា​នារី​ស្អាត​រូប​នេះ​។

ក្រមុំ​វៀតណាម​ដែល​ចំណាយ​ប្រាក់​ខែសម្ផស្សជា LISA BLACKPINK

​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ដែល​ចង់​មាន​មុខ​មាត់​ដូច​ជា​ LISA នោះ មាន​អ្នក​គាំទ្រ​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​សុខ​ចិត្ត​ចំណាយ​ប្រាក់​រហូត​ដល់ ​១៥០​លាន​ដុង​ (ប្រមាណ​ជាង​៦​ពាន់​ដុល្លារ​)​ ដើម្បី​វះ​កាត់​កែ​សម្ផស្ស​ផ្ទៃ​មុខ​របស់​ខ្លួន​ដូច​គ្នា​ទៅ​នឹង​ Lisa Blackpink។

LISA សមាជិកក្រុម​ចម្រៀង​ BLACKPINK

យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​បាន​ផ្សាយ​ថា​ នារី​ម្នាក់​ដែលហ៊ាន​ចំណាយ​ប្រាក់​ដើម្បី​កែសម្ផស្ស​មុខ​របស់​ខ្លួន​នេះ​គឺជា​អ្នក​គាំទ្រ​ម្នាក់​របស់​ LISA។ នារី​ម្នាក់​នេះ​ស្រលាញ់​ LISA ខ្លាំង​ណាស់​រហូត​ចង់​ផ្លាស់​ប្ដូរ​មុខ​មាត់​ខ្លួន​ឯងត​ឱ្យ​ដូច​នឹង​កញ្ញា​ LISA ហើយ​ក្រោយ​ពេល​ដែល​ខ្លួន​កែសម្ផស្ស​រួចកញ្ញាបាន​ចែក​រំលែក​រូប​សម្រស់​ថ្មី​របស់​ខ្លួន​នៅ​លើ​ Social Media ធ្វើ​ឱ្យ​គេ​សង្កេត​ឃើញ​ថា​មុខមាត់​របស់​នារី​រូប​នេះ​ពិត​ជា​ស្រដៀង​ទៅ​នឹង​តារា​សំណព្វចិត្ត​របស់​កញ្ញា​ពិត​​ប្រាកដ​មែន​។

អ្នក​គាំទ្រ​ម្នាក់​នោះ​មាន​ត្របក​ភ្នែក​ពីរ​ជាន់​ ភ្នែក​ធំ ច្រមុះ​តូច​ស្ដើង​ និង​បបូរមាត់​ក្រាស់ ដែល​សុទ្ធសឹង​ជា​លក្ខណៈ​ពិសេស​របស់​ LISA។ សាមី​ខ្លួន​បាន​បង្ហាញ​​អារម្មណ៍​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ក្រោយ​ការ​វះកាត់​កែ​សម្ផស្ស​លើក​នេះ​ ទោះ​ជា​តម្លៃ​រាង​ថ្លៃ​បន្តិច​ក្ដី​៕

Telegram-Troryorng
Share.