ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato បានបង្ហោះលើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​គាំទ្រលោក Satoshi Saito ប្រធាន​ក្រុម​ហ៊ុន​លីគ​បាល់ទាត់​កម្ពុជា ក្នុងការកាត់ក្លិបចំនួន៥ទៅកាន់លីគទី២ សម្រាប់​រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ។

លោក Akihiro Kato បានលើកឡើងថា៖«លីគកំពូលកម្ពុជា (CPL) បានសម្រេចចិត្តលេងត្រឹមតែ ៨ក្លិបប៉ុណ្ណោះសម្រាប់រដូវកាលឆ្នាំ ២០២២។ ខ្ញុំគាំទ្រការសម្រេចចិត្តមួយនេះ ដើម្បីធ្វើឲ្យលីគអាជីពយើងកាន់តែស្តង់ដាជាងមុន។ យើងនឹងក្លាយជាម្ចាស់ជើងឯក នៅក្នុងលីគថ្មីជាមួយអ្នកគាំទ្រថាយហ្គឺរ!! តោះបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យទាំងអស់គ្នា!!!»។

ខាងក្រោមនេះគឺជាបញ្ជឺឈ្មោះក្លិបទាំង៨នៅក្នុងលីគកំពូលកម្ពុជា រដូវកាល២០២២៖
1. ភ្នំពេញក្រោន
2. ព្រះខ័នរាជស្វាយរៀង
3. វិសាខា
4. ណាហ្គាវើលដ៍
5. បឹងកេត
6. អង្គរថាយហ្គឺរ
7. សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ
8. គិរីវង់សុខសែនជ័យ។

ក្លិបចំនួន៥ទៅកាន់លីគទី២៖
1. អគ្គិសនីកម្ពុជា
2. សូលទីឡូអង្គរ
3. អាស៊ីអឺរ៉ុប
4. ព្រៃវែង
5. នគរបាលជាតិ៕

Telegram-Troryorng
Share.