កូន​​ចិញ្ចឹម​ជនជាតិ​ខ្មែរ​ Maddox ​គឺជា​កូន​ប្រុស​តែ​ម្នាក់​គត់​ដែល​នឹង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ពី​ Angelina Jolie ខណៈ​ដែល​កូន​ៗ​ទាំង ​៥​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​មរតក​។ តើ​​​ Angelina Jolie មាន​ទ្រព្យ​សម្បត្តិ​ទាំង​អស់​​ប៉ុណ្ណា?​

កំពូល​តារា​ហូលីវូដ​រូប​នេះ​បាន​ដក​ឈ្មោះកូន​ចំនួន​៥​នាក់​ផ្សេង​ទៀត​ចេញ​ពី​បញ្ជី​មរតក​ ដោយ​សារ​តែ​កូន​ៗ​ទាំង​អស់​របស់​អ្នក​​ស្រី​​បាន​បដិសេធ​មិន​ឱ្យ​អ្នក​ស្រី​​បែក​គ្នា​ពី​ឪពុក​របស់​ពួក​​គេ​គឺ​កំពូល​តារា​សម្ដែង​ហូលីវូដ​ដូច​គ្នា​គឺ​លោក​ Brad Pitt។

អ្នក​ម្ដាយ​កូន​ប្រាំមួយ​នេះ​បាន​លើក​ឡើង​ថា​ ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​អ្នក​ស្រី​នឹង​ប្រគល់​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​ខ្លួន​គឺ​ Maddox ដែល​មាន​វ័យ​១៧​ឆ្នាំ​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​ «Business Times»។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រី​រួម​មាន​លុយ​សុទ្ធ និង​អចលនទ្រព្យ​ ដែល​ប៉ាន់​ប្រមាណ​មាន​តម្លៃ​​សរុប​​ចំនួន​ ១២០​លាន​ដុល្លារ​។

អចលទ្រព្យដែល​អ្នក​ស្រី​ Angelina Jolie ជា​ម្ចាស់​កម្មសិទ្ធិ​រួម​នឹង​ Brad Pitt មាន​តម្លៃ​ ៦០​លាន​ដុល្លារ។ យោង​តាម​ទស្សនាវដ្ដី​ Forbes បាន​ប្រកាស​ឱ្យ​ដឹង​ថា Angelina Jolie ស្ថិត​ក្នុង​លំដាប់​ទី​៧៤​នាក់​ជា​តារា​សម្ដែង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​កាល​ពី​ឆ្នាំ​២០១៤៕

Telegram-Troryorng
Share.