នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១​នេះ​ បវរកញ្ញា​ចក្រវាឡ​លេខ​២​ របស់​កម្ពុជា​កញ្ញា​ ស៊ុន​ ស្រី​ណេត​ បាន​​បង្ហោះ​សំណេរ​​​លើ​បណ្ដាញ​សង្គម​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​ពិត​របស់​ខ្លួន​ទៅ​លើ​ពាក្យ​ «ចែ» ដែល​កំពុង​ក្លាយ​ជា​ពាក្យ​ពេញ​និយម ​សម្រាប់​​បុរស​ៗ​មួយ​ចំនួន​យក​ទៅ​​ប្រើ​ហៅ​នារីៗ​។

ស្រី​ណេត​ ​បាន​សរសេរ​រៀប​រាប់​ពី​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំមកខ្មែរ៣ឆ្នាំហើយ ស្គាល់តែពាក្យ ” ចែ ” ហើយកម្រណាស់ដែលបានគេហៅថា “បង” ម្តង។ 20ឆ្នាំទៅមុខទៀតមិនដឹងក្មេងៗនៅស្គាល់ ពាក្យ បង មីង តា ឬ យាយ អត់ទេ»

ពាក្យ​ពេចន៍​ខ្លី​តែ​បង្កប់​ដោយ​សារ​អប់​រំ​នេះ​ ទទួល​បាន​ការ​​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​ហ្វេន​ ដោយ​ក្នុង​នោះ​សូម្បី​តែ​រៀម​ច្បង​​មក​ពី​វេទិកា​ប្រកួត​ផ្សេង​ ដូច​ជា​ កញ្ញា លីវ​ ជីលី​ ក៏​បាន​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​ការ​លើក​ឡើង​នេះ​ដែរ​ថា​៖ «ខ្ញុំនៅតែហៅពួកគាត់ថាបងៗទោះពួកគាត់ជាស្រីក៏ដោយ»

អ្នក​ចូល​មក​ Comment ភាគ​ច្រើន​គឺ​គាំទ្រ​ទៅ​នឹង​ការ​លើក​ឡើង​របស់​កញ្ញា​ ណេត ដោយ​ភាគ​ច្រើន​យល់​ឃើញ​ថា​កូន​ខ្មែរ​កំពុង​តែ​ទទួល​យក​ឥទ្ធិពល​ពី​បរទេស​ច្រើន​ ដែល​ជា​កត្តា​នេះ​គឺ​ជា​ក្ដី​បារម្ភ​មួយ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​អក្សរសាស្ត្រ​របស់​ជាតិ​៕

Telegram-Troryorng

Share.