បាត់ដំបង៖ ឆ្លងចរន្តភ្លើងឆេះរថយន្តរបស់កងវិស្វកម្ម ២គ្រឿង ពេលចតទុកនៅរំលងអាធ្រាត ។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា អគ្គិភ័យបណ្តាលឲ្យឆេះរថយន្តនេះ បានកើតឡើងនៅរំលងអាធ្រាតថ្ងៃទី០៦ ឈានចូលថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចវត្តភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

រថយន្ដតដែលឆេះខាងលើជារថយន្តរបស់កម្លាំងកងវិស្វកម្ម ម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈ ភូមិន្ទ ៣-៩៤៥៩ គ្រប់គ្រងបើកបរដោយឈ្មោះប៉ុល ពន្លឺ ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិបឹងឈូក ឃុំ បឹងឈូក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខូចខាតផ្នែកខាងមុខទាំងស្រុង និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរ:ភូមិន ៣-២០១៦ បើកបរដោយឈ្មោះយ៉ាន់ សុផល ភេទប្រុស អាយុ ២២ ឆ្នាំមានទីលំនៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ រថយន្តខូចខាតផ្នែកខាងក្បាលប្រមាណ ៩០% ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំឲ្យរថយន្តទាំង ២គ្រឿងឆាបឆេះស្ទើទាំងស្រុងនេះ បណ្តាលមកពីឆ្លងចរន្តភ្លើងដំបូងលើរថយន្តមួយគ្រឿង រួចហើយក៏ឆ្លងរា លទៅដល់រថយន្តមួយគ្រឿងទៀតដែលដាក់ចតទន្ទឹមគ្នា៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng

Share.