បន្ទាប់ពីបានអនុញ្ញាតិឲ្យបើកសេវកម្មកម្សាន្តជាពិសេសខារ៉ាអូខេឡើងវិញកាលពីចុងឆ្នាំកន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់បុរសជាប្តីទាំងអស់ថា បើសិនជាចូលខារ៉ាអូខេ កុំភ្លេចនាំប្រពន្ធទៅផង។

បើតាមសម្តេចតេជោ ការអនុញ្ញាតិឲ្យបើកKTV ឡើងវិញប្រហែលជាមានស្ត្រីជាភរិយាមួយ ចំនួន មិនសប្បាយចិត្តនោះឡើយ។

សម្តេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៕

Share.