ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសនាំយកខ្សែបម្រើស្លាប ឡុង ម៉េងហាវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចាកចេញពីក្លិបអង្គរថាយហ្គឺរ។

កីឡាករ ឡុង ម៉េងហាវ គឺជាអតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ពោលគឺតាំងពីឆ្នាំ២០១៣ រហូតដល់ដំណាច់ឆ្នាំ២០១៨ មុនផ្ទេរមកក្លិបវិសាខា នៅឆ្នាំ២០១៩ បន្ទាប់មកឆ្នាំ២០២០ ម៉េងហាវ បានផ្ទេរទៅក្លិបអគ្គិសនីកម្ពុជា មុនផ្ទេរមកក្លិបអង្គរថាយហ្គឺរនៅដើមរដូវកាលឆ្នាំ២០២១ ស៊ុតបញ្ចូលទី៥ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីគ្រាប់។

គួរបញ្ជាក់ឲ្យដឹងថាមុននឹងនាំចូលកីឡាករ ឡុង ម៉េងហាវ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសចែកផ្លូវជាមួយកីឡាក៩រូប៖ វង្ស វិចិត្រ, សុខ ពីយ៉ា ,លឹម សាមឌី ,គង់ រ៉ាហ្វាត់ ,ហេង ប៉ោឡេង ,Romario, Rio Sakuma, Chan Youngha និង Timothy ព្រមទាំងបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ផងដែរ៕

Telegram-Troryorng
Share.