យោងតាមការចុះផ្សាររបស់គេហទំព័រ Japan Times បានឲ្យដឹងថាខ្សែប្រយុទ្ធ Kazuyoshi Miura ដែលជាកីឡាករជប៉ុនមានវ័យ៥៤​ឆ្នាំ​ ជិតឈានចូលវ័យ៥៥ឆ្នាំ នៅខែកុម្ភ:ខាងមុននេះ នឹងត្រៀមចូលរួមជាក្លិប Suzuka Point Getters លីគលំដាប់ទី៤ របស់ប្រទេសជប៉ុន។

Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ Miura ត្រូវបានក្លិប Genoa លីគកំពូលអុីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។

អ្វីកាន់តែពិសេស Miura​ លេងឲ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ៕

Telegram-Troryorng
Share.