ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ដឹកនាំផ្ទាល់ពីលោកវរសនីយ៍ឯក ហង្ស មុនី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង បង្ក្រាបចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីក្រុមជន សង្ស័យធ្វើសកម្មភាពឆក់ កាបូប ទូរស័ព្ទ កាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅក្នុង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ ។

ចំណែកឯខណ្ឌពោធិ៍សែនជ័យវិញ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមជនសង្ស័យធ្វើ សកម្មភាពឆក់កាបូបលុយ ជាង១ម៉ឺនដុល្លារ ពីជនជាតិចិន នៅបុរីញ៉ូថោន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ បានដោយសុវត្តិភាព ប៉ុន្តែសមត្ថកិច្ចមិនទាន់បានវែកមុខក្រុមជន សង្ស័យទាំងនោះឡើយ។

ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យចង់ឃើញសមត្ថកិច្ចនៅក្នុងខណ្ឌនេះមានចំណាត់ការឲ្យបាន លឿនដូចជាករណីសមត្ថកិច្ចបង្ក្រាបជនល្មើសនៅក្នុងខណ្ឌកំបូល៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.