ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ Marcus Haber Warren នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ពោលគឺរយ:ពេល១០ថ្ងៃ បន្ទាប់ពីចែកផ្លូវជាមួយខ្សែប្រយុទ្ធ Ajayi Opeyemi Korede។

ខ្សែប្រយុទ្ធ Marcus Haber មានវ័យ៣៣ឆ្នាំ កម្ពស់១.៩២ម៉ែត្រ សញ្ជាតិកាណាដា គឺជាអតីតកីឡាករ​Vancouver របស់ប្រទេសកាណាដា ចន្លោះឆ្នាំ២០០៩។ លុះនៅឆ្នាំ២០១០ គេបានផ្លាស់ទៅកាន់ក្លិប West Brom របស់ប្រទេសអង់គ្លេស, ហើយក៏បន្តទៅកាន់ក្លិប ST Johnstone ប្រទេសស្កុតឡេន ឆ្នាំ២០១១។ ចុងក្រោយលេងឲ្យក្លិប Cavalry FC នៅប្រទេសកាណា មុនមកផ្លាស់មកកាន់វិសាខា នៅឆ្នាំ២០២១។

សម្រាប់ក្រុមជម្រើសជាតិកាណាដា Marcus Haber ធ្លាប់ជាប់ជម្រើសជាតិចាប់តាំងពីឈុត U16, U17, U20 ,U23 រហូតដល់ឈុតធំ។

បច្ចុប្បន្ន Marcus Haber កំពុងស្ថិតនៅប្រទេសកម្ពុជា ក្រោយវិលត្រលប់ពីវិស្សមកាល នៅប្រទេសកាណាដា ដែលជាស្រុកកំណើតរបស់គេ ក្រោយ​ពេល​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​រដូវកាល​ឆ្នាំ​២០២១ បញ្ចប់​រដូវកាល៕

Telegram-Troryorng
Share.