ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ ខណៈដែលកំពុងយកដែកឡើងលើក្បែរនឹងបង្គោលភ្លើងស្រាប់តែ ឆក់បណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវសាលារៀនអូ២ ស្ថិតក្នុងភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា គេបានឃើញបុរសខាងលើ បានយកដែកពីរជាន់ផ្ទាល់ដីឡើង លើជាន់ទី២ ស្រាប់តែយកទៅដល់ខាងលើ ក្បែរនឹងបង្គោលភ្លើងតែមិនទាន់ប៉ះខ្សែភ្លើងផងស្រាប់តែឆក់ដួលនៅ នឹងកន្លែងតែម្ដង។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Telegram-Troryorng
Share.