នៅថ្ងៃពុធ ទី ១៣ ខែ មករា ឆ្នាំ២០២២ ក្រុមហ៊ុន Moderna បានរំពឹងថា និងរាយការណ៍អំពីទិន្នន័យពីការសាកល្បងវ៉ាក់សាំងបង្កាមេរោគកូវីដ១៩ របស់ខ្លួនចំពោះកុមារដែលមានអាយុចាប់ពី ២ឆ្នាំ រហូតដល់ ៥ឆ្នាំ នៅក្នុងខែ មីនា ខាងមុខនេះ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្កាមេរោគកូវីដ១៩ Moderna បានលើកឡើងថា ប្រសិនបើទិន្នន័យនេះមានការគាំទ្រ និងយល់ស្របពីអង្គការសុខភាពពិភពលោក WHO នោះការសាកល្បងនឹងចាប់ផ្ដើមជាផ្លូវការនៅក្នុងឆ្នាំ ២០២២នេះ។

វ៉ាក់សាំង Moderna ធ្លាប់ទទួលបានការអនុញ្ញាតរួចទៅហើយនៅក្នុងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី និង កាណាដា សម្រាប់ក្មេងជំទង់ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ ហើយក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំសម្រាប់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុ ១១ឆ្នាំ ដូចគ្នា។

ដំបូងឡើយវ៉ាក់សាំងនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ថាជាថ្នាំសម្រាប់ចាក់ ២ដូស ដែលអាចចាក់ជូនមនុស្សវ័យ ១៨ឆ្នាំឡើងទៅ។ ប៉ុន្ដែទោះជាយ៉ាងណាក្រុមហ៊ុននេះនៅមិនទាន់ទទួលបានការអនុញ្ញាតពីនិយតករសម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនចំពោះកុមារ ដូច្នេះគម្រោងនេះស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ៕

ប្រភព៖ CNA

Telegram-Troryorng
Share.