ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានរង្វាន់ The Best FIFA Special Award ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ផ្នែកបុរសនៅក្រុមជម្រើសជាតិ។

កាលពីខែកញ្ញា ឆ្នាំ២០២១ កីឡាករវ័យ ៣៦ឆ្នាំរូបនេះ​ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ថ្មីក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិសរុប១១១គ្រាប់ ខណ:កំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ១០៩គ្រាប់។

Ronaldo ធ្លាប់ជាប់ជម្រើសជាតិព័រទុយហ្គាល់តាំងពីឈុត U15, U17, U20, U21, U23 លុះដល់ឆ្នាំ ២០០៣ គាត់ត្រូវបានកោះហៅចូលរួមឈុតធំ រហូតមកដល់បច្ចុប្បន្នគាត់បង្ហាញខ្លួនសរុប ១៨៤ប្រកួត ស៊ុតបញ្ចូលទី១១៥គ្រាប់ ជួយឲ្យព័រទុយហ្គាល់ ឈ្នះពាន Euro2016 ចំនួន១គ្រឿង៕

Ronaldo និង Ali Daei
Telegram-Troryorng
Share.