Seohyun សមាជិក​ក្រុម​ចម្រៀង​ Girls’Generation បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​សារ​តែ​ស្ទីលយ៍​ថត​លើក​ជើង​​ដាក់​លើ​​ស្មា​ដៃ​គូ​សម្ដែង​របស់​ខ្លួន​គឺ​ Lee Jung Young (U-Kiss’s Jun)។

នៅ​ថ្ងៃ​ទី​១៧ ខែ​មករា Netflix បាន​បញ្ចេញវីដេអូ​ផ្សព្វផ្សាយ​រឿង​ថ្មី​ «Love and Leashes» ដែល​ជា​រឿង​ថត​តាម​ Webtoon ដ៏​ល្បីល្បាញ​ប្រើប្រាស់​ឈ្មោះ​ដូចគ្នា​នេះ​ដែរ​។ រឿង​នេះ​និយាយ​ពី​ទំនាក់ទំនង​រវាង​បុរស​ដែល​មាន​រសនិយម​ប្លែក​និង​ស្ត្រី​ម្នាក់​ដែល​ដឹង​ពី​អាថ៌កំបាំង​របស់​បុរស​រូប​នោះ​។

បន្ទាប់​ពី​ teasure និង​ poster បាន​បញ្ចេញ​ឱ្យ​គាំទ្រ​បាន​ទស្សនា​ហើយ​នោះ​ ហ្វេន​របស់​ក្រុម​ចម្រៀង​ SNSD និង​សាធារណជន​​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ថែម​ទាំង​កោតសរសើរ​ចំពោះ​ Seohyun ដែល​បាន​ផ្លាស់​ប្ដូរ​រូប​ភាព​ទាំងស្រុង​ ពី​រូបភាព​ជា​ក្មេងស្រី​ដែល​ហ្វេន​ៗ​ធ្លាប់​តែ​ឃើញ​កន្លង​មក​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ Jung Ji woo ស្ត្រី​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​បុគ្គលិក​រួម​ការងារ​ក្នុង​ក្រុមហ៊ុន​តែមួយ ក្រោយ​ពី​​បាន​ដឹង​ពី​អាថ៌កំបាំង​របស់​បុរស​រូប​នោះ​។

ចំណែក​ Jung Young សម្ដែង​ជា​​តួ​អង្គ​ Jung Ji Hoo បុរស​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​មិត្ត​ក្នុង​ការិយាល័យ​ធ្វើការូច​គ្នា​ប៉ុន្តែ​មាន​លាក់​បង្កប់​ដោយ​អាថ៌កំបាំង​ដែល​ធ្វើ​ឱ្យ​អ្នក​ណាដឹង​ហើយ​ចាំបាច់​ត្រូវ​ភ្ញាក់ផ្អើល​។

Telegram-Troryorng
Share.