នៅវគ្គ Beat Yourself កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក សួ វិចិត្រ ហាក់បីដូចជារងសម្ពាធខ្លាំងពីវិញ្ញាសាររបស់កម្មវិធី គឺការបកស្រាយបទចម្រៀង Rock។ គណៈកម្មការទាំង៤នាក់ បានផ្ដលយោបល់យ៉ាងអស់សង្ឃឹមចំពោះការបង្ហាញសមត្ថភាពរបស់លោក ក៏ប៉ុន្ដែយោលទាំងអស់នោះ ក៏បានបំពេញនូវចំនុចខ្វះខាតឱ្យលោកវិញផងដែរ។ បេក្ខភាព សួ វិចិត្រ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ចំពោះការបកស្រាយបទមនោសញ្ចេតនាស៊ីអារម្មណ៍ខ្លាំង តែមកដល់វិញ្ញាសារបែប Rock លោកដូចជាខ្សោយភាពជឿជាក់លើខ្លួនឯង។

តាមរយៈកម្មវិធី លោក សួ វិចិត្រ បានឆ្លើយថា កន្លងមកលោកដែលហាត់ ឬបកស្រាយបទចម្រៀងបែប Rock ព្រោះវាពិបាកសម្រាប់លោក។ លុះដល់ចូលមកប្រលងកម្មវិធី លោកបានព្យាយាមធ្វើវាទាំងមានការភ័យព្រួយ ទើបជាហេតុធ្វើឱ្យលោកធ្លាក់ពិន្ទុរខ្លះពីគណៈកម្មការ។

អ្វីដែលគណៈកម្មការសង្កេតឃើញនៅពេលច្រៀង និងច្រៀងចប់ លោក សួ វិចិត្រ ចេះតែក្ដោប និងថើបខ្សែកដែលលោកបានពាក់ជាប់នឹងខ្លួន។ លោក សួ វិចិត្រ បានប្រាប់អ្នកនាង ពេជ្រ សោភា ថា ខ្សែកនេះជារបស់ថៅកែបានឱ្យលោក និងបានផ្ដាំលោកថា ត្រូវតែប្រលងឱ្យជាប់ ហើយធ្វើជាតារារបស់ហង្សមាសឱ្យបាន។ ដូច្នោះហើយទើបលោកចាត់ទុកខ្សែកនេះជាវត្ថុមានសំណាង។ នៅទីបញ្ចប់គណៈកម្មការបានសរុបការវិនិច្ឆ័យសម្រេចឱ្យលោក សួ វិចត្រ បន្ដដំណើរទៀត ឬមិនបន្ដ។

តែយ៉ាងណាមិញ ក្រោយពីបានបង្ហាញពីវត្ថុនាំសំណាងនៅលើឆាកឱ្យគណៈកម្មការ និងមហាជនបានដឹងពីម្ចាស់ហើយនោះ ថ្មីៗនេះស្រាប់តែគេឃើញគណនីហ្វេសប៊ុករបស់ថៅកែរបស់លោកដែលមានឈ្មោះថា «Panha Slameas » និងជាម្ចាស់មជ្ឈមណ្ដលកំសាន្តស្លាមាសខេត្តពោធិ៍សាត់ បានរៀបរាប់បែបនេះដើម្បីទឹកចិត្តដល់លោកវិញថា «គ្មានអ្វីត្រូវភ័យទេប្អូន សេចក្ដីភ័យខ្លាច គឺជាអវិជ្ជា ហើយវាជាអកុសលចិត្តតែប៉ុណ្ណោះ អូនធ្វើឱ្យល្អហើយ ទុកឱ្យកម្មផលជាអ្នកសម្រេចចុះ សេចក្ដីក្រលំបាកយើងមិនខ្លាចផង រឿងអីគ្រាន់តែការប្រឡងហ្នឹងយើងខ្លាច ធ្លាក់ក៏នៅជាប្អូនបងជាប់ក៏នៅតែប្អូនបង ជីវិតត្រូវដើរទៅមុខ»។

Telegram-Troryorng
Share.