ខេត្តកំពង់ធំ៖ រថយន្តបុករថយន្ត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ136 137 ចំណុចភូមិស៊ីវត្ថា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលលាម៉ោង 4 និង 35នាទីនៅថ្ងៃទី18 ខែមករាឆ្នាំ2022 ឃុំប្រាសាទ ស្រុកសន្ទុក ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កទី១ម៉ាក ford ពណ៌ស ស្លាកលេខរដ្ឋ បើកបររថយន្តពីសៀមរាបទៅភ្នំពេញ លុះដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ 136-137 ភូមិស៊ីវត្ថា បានបុកជាមួយនិងរថយន្តមួយគ្រឿងទៀតម៉ាក ម៉ាកហ្វ្រនធា ពណ៌ស ពាក់ស្លាកលេខកំពង់ធំ2C 1626 ទិសដៅពីត្បូងទៅជើង បណ្តាលឲ្យស្លាប់២នាក់ រងរបួស២នាក់។

ជនរគ្រោះមានឈ្មោះ យូ ចាន់ប្រ សិទ្ធ ភេទប្រុសអាយុ 52 ឆ្នាំនៅភូមិទី1 សង្កាត់បឹងកក់ ក្រុងភ្នំពេញ របួសស្រា លជាអ្នកបើករថយន្ត ford រួមដំណើរដោយឈ្មោះ ហេង​ អមរ៉ា ភេទស្រីអាយុ 54 ឆ្នាំជាប្រពន្ធស្លាប់នៅមន្ទីរពេទ្យខេត្ត ។​

ចំណែកជនរងគ្រោះទី២ឈ្មោះ សោម សុខរ៉េត ភេទប្រុស អាយុ 22 ឆ្នាំ រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុក សន្ទុក កំពង់ធំ របួសស្រាល ជាអ្នកបើករថយន្តហ្រ្វនធា រួមដំណើរដោយឈ្មោះ បួន វ៉ាន់ណៃ ភេទស្រីអាយុ 42 ឆ្នាំត្រូវជាម្ដាយរបស់អ្នកបើកបរស្លាប់នៅមន្ទីរពេទ្យ ។ បច្ចុប្បន្នវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចាត់ការតាមនីតិវិធី៕

Telegram-Troryorng
Share.