ភ្នំពេញ ៖ ស្រ្តីម្នាក់រួមដំណើរជាមួយស្វាមី បានទៅប្តឹងនៅប៉ុស្តិ៍នគរបាល ទាំងទឹកភ្នែករលីងរលោង បន្ទាប់ពីជួលបន្ទប់ផ្ទះលោកមេភូមិស្នាក់នៅ និងគិតថាមានសុវត្តិភាព។ ផ្ទុយទៅវិញ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចយកម៉ូតូទៅបាត់ដោយសុវត្តិភាព ទាល់តែម្ចាស់ចេញមកយកម៉ូតូទើបដឹងថាបាត់ នាំគ្នាឆោឡោ អស់សង្ឃឹម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅផ្ទះមេភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អ៊ុន ប៉ាក់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ស្រ៊ិន គៀង អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលលោកមេភូមិអង្គកែវ សង្កាត់ចោមចៅទី៣ មានស្រុកកំណើត ភូមិសឹង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1G-1178 ។

តាមសម្តីរងគ្រោះបានឲ្យដឹងថា គាត់ទាំង២នាក់ប្តីប្រពន្ធ គិតថាជួលបន្ទប់ផ្ទះមេភូមិ នឹកថាមានសុវត្ថិភាព អស់រយៈពេលជាច្រើនខែហើយ ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចុះមកយកម៉ូតូជិះទៅធ្វើការ ស្រាប់តែទ្វារចំហរ បាត់ម៉ូតូ ទើបឆោឡោរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ឲ្យជួយស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.