វិចិត្រករជនជាតិឥណ្ឌាម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស​ សម្រាប់ការគូរគំនូរដ៏ធំបំផុតមួយលើពិភពលោក។

លោក រ៉ាវី សូនី មានអាយុ ៤២ឆ្នាំ ជាម្ចាស់គំនូរនេះរស់នៅទីក្រុង អូដាភើ រដ្ឋ រ៉ាចាសស្ថាន ភាគខាងលិចប្រទេសឥណ្ឌា។

គំនូរដ៏ធំបំផុតដែលបំបែកកំណត់ត្រាពិភពលោកហ្គីនណេសនេះ មានទំហំធំរហូតដល់ ជិត ៦៣០ម៉ែត្រការ៉េ ដោយប្រើផ្ទាំងក្រណាត់ប្រភេទ PVC ដ៏ធំសម្បើម ដើម្បូគូរគំនូរដ៏អស្ចារ្យ ដោយប្រើរយៈពេល ២៤ម៉ោង៣៣នាទី រយៈពេល ៥ថ្ងៃ ដោយដាក់ចំណងជើងគំនូរនេះថា Tree Of Life ឬ ដើមឈើជីវិត។

ផ្ទាំងគំនូរដ៏ធំសម្បើមរបស់លោក សូនី បានបំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់ ដែលជាគំនូររបស់វិចិត្រករជនជាតិអ៊ីតាលីម្នាក់ កាលពីឆ្នាំ២០២០ ដោយគំនូរកំណត់ត្រាចាស់មានទំហំត្រឹមតែ ៥៦៨ម៉ែត្រការ៉េ តែប៉ុណ្ណោះ៕

ប្រភព៖ UPI

Telegram-Troryorng
Share.