កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ Britney បាន​បញ្ចេញ​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​ម្ដាយ​ (Lynne) និង​ប្អូនស្រី​ (Jamie Lynn Spears) ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Instagram ប៉ុន្តែ​ក្រោយ​មក​បាន​លុប​ចេញ​វិញ​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ the New York Post ។

«សុំ​ទោស​ Jamie Lynn ដែល​កាល​ណោះ​ខ្ញុំ​មិន​រឹងមាំ​គ្រប់គ្រាន់​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​គួរ​ធ្វើ​ នោះ​គឺ​ទះ​កំផ្លៀង​ឯង​និង​ម៉ាក់​ឱ្យ​ចំ​កណ្ដាល​មុខ​តែ​ម្ដង​» នេះ​គឺជា​អ្វី​ដែល​តារា​រាជិនី​ចម្រៀង​ប៉ុប​រូប​នេះ​បាន​សរសេរ​ភ្ជាប់​ជាមួយ​នឹង​រូបថត​ការ៉េម​សូកូឡា​និង​ភេសជ្ជៈ​។

មុន​នេះ​ Britney ធ្លាប់​បាន​បញ្ចេញ​សំណេរ​​បញ្ជាក់​រឿង​ពិត​ថា​សម្រាប់​ការ​យល់​ឃើញ​របស់​ខ្លួន​ប្អូនស្រី​ Jamie Lynn រីករាយ​នឹង​ជីវិត​ក្នុង​វ័យ​កុមារ​ដ៏​សែន​សុខ​ស្រួល​ ខណៈ​ដែល​អ្នក​នាង​វិញ​ត្រូវ​រវល់​ដើរ​ Tour Concert និង​ច្រៀង​បទ​ចម្រៀង​ដាក់​ក្នុង​អាល់ប៊ុម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ Spears។

អ្នកចម្រៀង​រូប​នេះ​បាន​សរសេរ​ទៀត​ថា​ «ខ្ញុំ​បាន​ហោះ​ទៅផ្ទះ​ ពេល​ទៅ​ដល់​ខ្ញុំ​បាន​ឃើញ​ Jamie អង្គុយ​លើ​សាឡុង​​មើល​ TV ក្រោយ​ពេល​ដែល​ខ្ញុំ​បែកគ្នា​ពី​ Justin Timberlake។ខ្ញុំបាន​ខិតខំ​ធ្វើ​ការ​ស្ទើរ​ពេញ​មួយ​ជីវិត​​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ដឹង​ថា​ខ្ញុំ​ត្រូវ​ម៉ាក់​បំរើ​ខ្ញុំ​យ៉ាង​ម៉េច​នោះ​ទេ​ ប៉ុន្តែ​ខុស​គ្នា​ប្អូន​ស្រី​ខ្ញុំ​អង្កុយលេង​ ហើយ​ម៉ាក់​លើក​សូកូឡាក្រឡុក​ឱ្យ​ផឹក​និង​លើក​ការ៉េម​ឱ្យ​ញ៉ាំ។​ប្អូន​ស្រី​វ័យ​១២​ឆ្នាំ​របស់​ខ្ញុំ​បែរ​ជា​អាច​អង្គុយ​មើល​កម្មវិធី​ មាន​សូកូឡា​និង​ការ៉េម​យក​មក​ឱ្យ​ដល់​កន្លែង​»

Britney ថែម​ទាំង​បាន​លើក​ឡើង​ដែរ​ថា​កាល​ណោះ​អ្វី​ដែល​អ្នក​នាង​ចាំ​បាន​គឺ​និយាយ​ពាក្យ​ថា​ «ចង្រៃ​យក​!ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​មើល​កម្មវិធី​មនុស្ស​ធំ?»

យ៉ាង​ណា​មិញ​សំណេរ​​​ដែល​តារា​ចម្រៀង​ប៉ុប​ល្បី​​​បាន​សរសេរ​រៀបរាប់​ទាំងអស់​​ខាង​លើ​​នេះ​ ត្រូវ​បាន​សាមី​ខ្លួន​លុប​ចេញ​ពី​ក្នុង​គណនី​វិញ​​៕

ប្រភព៖ hollywoodunlocked

Telegram-Troryorng
Share.