យុវជន​ ​ហ៊ុន ប៊ុនរ៉ូត​ ​តារា​ចម្រៀង​ទើប​នឹង​រះ​ថ្មី​លើ​វិថី​សិល្បៈ​នៃ​ផលិតកម្ម​​ PS Media ​​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​សាធារណជន​តាម​រយៈ​បទ​​ចម្រៀង​​ «ប្ដី​ប្រឡាំងកាស​»​។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ដឹង​ថា​ខ្សែ​ជីវិត​​ពិត​របស់​តារា​ចម្រៀង​​វ័យក្មេង​រូប​នេះ​​តស៊ូ​​លំបាក​យ៉ាង​ណា​ខ្លះ​ទម្រាំ​នឹង​មាន​ថ្ងៃ​នេះ​?

រូបភាពផ្ដល់ឱ្យ

ហ៊ុន​ ប៊ុនរ៉ូត​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​គឺជា​កូន​ប្រុស​ច្បង​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៤​នាក់​។ ថ្វី​ត្បិត​តែ​គ្រួសារ​មិន​មាន​ប្រវត្តិ​ជា​អ្នក​សិល្បៈ​ក្ដី​ ប៉ុន្តែ​ដោយ​ក្ដី​ស្រលាញ់​និង​ដុង​ពី​កំណើត​ ទើប​បណ្ដាល​ឱ្យ​យុវជន​រូប​នេះ​សម្រេច​ចិត្ត​បោះ​ជំហាន​លើ​វិថី​សិល្បៈ​។ ​

រូបភាពផ្ដល់ឱ្យ

តារា​ចម្រៀង​វ័យ​ក្មេង​ដែល​កំពុង​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ខ្លះ​​ចាប់​អារម្មណ៍​ខ្លាំង​​ ​​បាន​ចែក​រំលែក​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង​ ​ពី​ជីវិត​ពិត​របស់​ខ្លួន​ដែល​មិន​មាន​មនុស្ស​ច្រើន​ឡើយ​បាន​ដឹង​​។ ករណី​ដែល ​ហ៊ុន​ ​ប៊ុនរ៉ូត​​​ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទីពីរ​​ត្រូវ​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា​ដោយ​សារ​តែ​បញ្ហា​ជីវភាព​មាន​ការ​លំបាក​និង​​ខ្វះខាត​។ បញ្ហា​សុខភាព​​ធ្លាក់​ចុះ​ទ្រុឌទ្រោម​ ដោយសារ​​ប្អូនប្រុស​ត្រូវ​ធ្វើ​ការ​ងារ​ផង​រៀន​ផង ​ទើប​ប្អូន​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា​មក​ផ្ដោត​លើ​​​ការងារ​សិល្បៈ​វិញ​​ ដើម្បី​សន្សំ​ប្រាក់​កាស​យក​ទៅ​ផ្គត់ផ្គង់​ចំណាយ​សម្រាប់​ការ​សិក្សា​​នា​ពេល​អនាគត​។

រូបភាពផ្ដល់ឱ្យ

ម្ចាស់​បទ​ចម្រៀង​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា​បទ​ចម្រៀង​ ​«ប្ដី​ប្រឡាំងកាស» ​នេះ​មាន​អត្ថន័យ​ដាស់តឿន​ចំពោះ​ប្រុស​ៗ​ដែល​និយម​ចូលចិត្ត​ភ្លើតភ្លើន​​ ស្រី​ ​ស្រា​ ​ល្បែង​ ​ភ្លេច​​ប្រពន្ធ​ភ្លេច​កូន​ រហូត​ទីបំផុត​គ្រួសារ​ត្រូវ​បែកបាក់​គ្នា​។

រូបភាពផ្ដល់ឱ្យ

បច្ចុប្បន្ន​តារា​ចម្រៀង​រូប​នេះ​នៅ​មិន​ទាន់​​មាន​ការ​គាំទ្រ​​និង​ស្គាល់​ច្រើន​ពី​សាធារណជន​នៅឡើយ​ទេ​​ប៉ុន្តែ​សាមី​ខ្លួន​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ខ្លួន​លើ​វិថី​មួយ​នេះ ព្រោះ​ប្អូន​ជឿ​ថា​ប្អូន​គឺជា​អ្នក​ចម្រៀង​ថ្មី​រមែង​ត្រូវ​ការ​ពេល​វេលា​យូរ ទម្រាំ​​អាច​ឆក់​យក​បេះដូង​​អ្នក​ស្ដាប់​និង​អ្នក​​ទស្សនា​។

សម្រាប់​ប្រិយមិត្ត​សារព័ត៌មាន​ត្រយង​ អាច​ចូល​ទៅ​ស្ដាប់​និង​ទស្សនា​​បទ​ចម្រៀង​ «ប្ដី​ប្រឡាំងកាស​»​ នៅ​លើ​ឆាណែល (Channel) ​ផលិតកម្ម​ PS Media ដូច​ខាង​ក្រោម​នេះ​៖

https://www.youtube.com/watch?v=9EgXwLs5wos
Telegram-Troryorng

​​​

Share.