បាត់ដំបង៖ ពលរដ្ឋខ្មែរប្រុស/ស្រីជាង ២០០នាក់ត្រូវបានទាហានថៃបញ្ជូនឲ្យវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង។

នគរបាលវរ: ៨១៩ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ រួមទាំងគ្រូពេទ្យ បានចុះទទួលពលរដ្ឋខ្មែរ ពីភាគីថៃ សរុបចំនួន២៣៩នាក់ ឲ្យវិលត្រឡប់មកស្រុកវិញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ ត្រង់ច្រកតំបន់ អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ការទទួលពលរដ្ឋខ្មែរពីទាហានថៃនេះ ក្រុមគ្រូពេទ្យក៏បានតេស្តរកមេរោគកូវីដ-១៩ចំពោះពលរដ្ឋទាំង២៣៩នាក់នោះ ជាលទ្ធផលរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ ទៅលើស្រ្តី ១នាក់ រួចបានបញ្ជូនទៅកាន់មណ្ឌលព្យាបាល ស្រុកសំពៅលូន ។ ចំណែកពលរដ្ឋដែលមានកាតចាក់វ៉ាក់សាំងរួចចំនួន ១៩៥នាក់ ក្នុងនោះមានបុរសសចំនួន៧៣នាក់ ស្ត្រីចំនួន ៧០នាក់ និងក្មេងចំនួន ៥២នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.