Por Thrisadee អតីត​តារា​សម្ដែង​ល្បី​​នៃ​ស្ថានីយ​ទូរទស្សន៍​ CH3 បាន​ទទួល​មរណ.ភាព​រយៈ​ពេល​៦​ឆ្នាំ​ហើយ​។ រាល់​ៗ​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​បុណ្យ​ខួប​មរណភាព​​កូន​ស្រី​បណ្ដូល​ចិត្ត​ Mali តែង​តែ​មាន​ទឹក​ភ្នែក​ជា​និច្ច​ពេល​ទៅ​គោរព​ផ្នូរ​លោក​ឪពុក​ ប៉ុន្តែ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៦​នេះ​ កូន​ស្រី​របស់​លោក​មិន​បាន​សម្រក់​ទឹក​ភ្នែក​ដូច​ជា​ពេល​មុន​ៗ​ទៀត​ឡើយ​។

យោង​តាម​ការ​បង្ហោះ​របស់​ភរិយា​របស់​តារា​សម្ដែង​រូប​នេះ​បាន​បង្ហោះ​ចែក​រំលែក​ដល់​អ្នក​គាំទ្រ​ឱ្យ​បាន​ដឹង​ថា​ក្រុម​គ្រួសារ​ខ្លួន​បាន​ទៅ​ធ្វើ​បុណ្យ​ខួប​មរណភាព​ជូន​ដល់​អតីត​តារា​សម្ដែង​ Por ដូច​រាល់​ៗ​ឆ្នាំ​។ អ្នក​ស្រី​បាន​សរសេរ​សំណេរ​ថា​ «៦​ឆ្នាំ​ហើយ​ គ្រប់​យ៉ាង​នៅ​ដូច​មុន​ អនុស្សាវរីយ៍​ដ៏​សែន​ពិសេស​ ស្រលាញ់​ Por ណាស់​»

ក្រៅ​ពី​នោះ​អ្នក​ស្រី​ក៏​បាន​បង្ហោះ​រូប​កូន​ស្រី​ព្រម​ទាំង​សំណេរ​បន្ថែម​ទៀត​ថា​ «៦​ឆ្នាំ​ហើយ​លោក​ប៉ា​ ឆ្នាំ​នេះ​កូន​ស្រី​មិន​យំ​ទៀត​ទេ​ មាន​តែ​ស្នាម​ញញឹម​សម្រាប់​លោក​ប៉ា​ ស្រលាញ់​លោក​ប៉ា​ណាស់​»។

ចង់​ដឹង​បរិយាកាស​ទាំងមូល​យ៉ាង​នោះ​សូមតាម​ដាន​រូប​ភាព​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.