គេនៅចាំថា កាលពីចុងខែ ធ្នូ ឆ្នាំ២០២១ កន្លងទៅ តារាចម្រៀង សា​សា ម្ចាស់​បទ «បោក​ខោអាវ​នឹក​ស្នេហ៍» ត្រូវបានមិត្តភ័ក្ដិដែលទុកចិត្តបំផុត បោកប្រាស់លុយអស់ជិត១០ម៉ឺនដុល្លារ ហើយរត់បាត់ស្រមោល។ បុគ្គលនោះមានឈ្មោះហ្វេសប៊ុកថា Mrr Heng មេតុងទីន ហើយត្រូវអ្នកសិល្បៈមួយចំនួនអះអាងថា បានបោកលុយគេសរុបជិត ៤០ ម៉ឺនដុល្លារឯណោះ និងមិនចូលខ្លួនមកដោះស្រាយឡើយ។

ចុចអាន៖ សា​សា ម្ចាស់​បទ «បោក​ខោអាវ​នឹក​ស្នេហ៍» ទម្លាយ​រឿង​មិត្ត​ភ័​ក្ត​បោក​លុយ​អស់​ជិត ១០ ម៉ឺន​ដុល្លារ

រហូតមកទល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ អ្នកនាង សាសា ដែលជាតារាចម្រៀងផលិតកម្មថោន បានបញ្ជាក់ថា នៅមិនទាន់រកមុខបុគ្គលខាងលើនេះឃើញនៅឡើយទេ ពោលគឺរត់ចោលស្រុកតែម្ដង។ អ្នកនាងក៏បានបង្ហោះសារក្រើនរ​ម្លឹកដល់មហាជនទូទៅ កុំឱ្យជឿពាក្យលួងលោមដែលបុគ្គលខាងលើនេះក្នុងការខ្ចីលុយយកទៅរកស៊ីបន្ថែម ឬកុហកថាយកទៅសងអ្នកនេះអ្នកនោះឱ្យសោះ។

អ្នកនាង សាសា បានរៀបរាប់ថា «ខ្ញុំមិនដែលដេកលក់ទេតាំងពីពួកម៉ាក់ជិតស្និទ្ធបំផុតធ្វើបែបនេះដាក់ខ្ញុំ លោក ពៅចាន់ទី ហៅ ហេង ហើយខ្ញុំសុំប្រកាស បើខ្ញុំមិនទាន់ផុស ថាគាត់សងលុយរបស់ខ្ញុំទេ អ្នកទាំងអស់គ្នា កុំជឿពាក្យលួងលោម រឺចាញ់បោកគាត់ដូចជាខ្ញុំ ថាខ្ចីលុយយកទៅរកស៊ីបន្ថែម ឬយកទៅសង់អ្នកនេះអ្នកនោះឱ្យសោះ ខ្ញុំផុសនេះគឺដើម្បីឱ្យបងបងជួយរកមនុស្សម្នាក់នេះ ហើយកុំឱ្យគាត់ទៅបោកប្រាស់មនុស្សស្លូតត្រង់បន្ដទៀត»។

សកម្មភាពបង្ហោះជាដដែលៗនេះ គេក៏ឃើញមានអ្នកសិល្បៈមួយចំនួនបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា ដើម្បីមហាជនចាប់អារម្មណ៍ និងប្រុងប្រយ័ត្នខ្លួនចំពោះករណីរបស់បុគ្គលខាងលើនេះ៕

Telegram-Troryorng
Share.