ខេត្តព្រះសីហនុ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៨គ្រួសារ​ នៅតំបន់មិនរៀបរយ ម្តុំកែងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ​ស្ថិតក្នុងក្រុមទី ១៣ សង្កាត់ លេខ៣ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង ១២.៣០នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ ។

ករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសទេ ក្រាន់តែខូចខាតរថយន្តចំនួន ០៨ គ្រឿងម៉ូតូចំនួន ០៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

ម្ចាស់ផ្ទះរងគ្រោះទាំង៨គ្រួសាររួមមាន ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ ឃួន វុទ្ធី ភេទប្រុស អាយុ ៤២ មុខរបរកម្មករ កំពង់ ផែស្វយ័ត ក្រុងព្រះសីហនុ ។ ទី២ ឈ្មោះ ហុង ហ៊ុន ភេទប្រុស អាយុ ៤៣ ឆ្នាំ។ ទី៣ សេង កុង ភេទប្រុស អាយុ ៦០ ឆ្នាំមុខរបរលក់ហ្គាស ។ ទី ៤ យក្ស គឹមឡាយ ភេទប្រុស អាយុ ២៨ ឆ្នាំមុខរបរជួសជុលរថយន្ត ។ទី ៥ ឈ្មោះ យី សុធា ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ ។ ទី៦ ឈ្មោះ ឈៅ ពណ្ណរាយ ភេទប្រុស អាយុ ៤២ ឆ្នាំមុខរបរ លក់ដូរ ។ទី៧ ឈ្មោះ លាង ដានី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ ។ ទី ៨ ម៉េស សុផល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ។ទាំងអស់គ្នាមានទីលំនៅក្នុងភូមិ/ឃុំខាងលេី ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ប្រេីប្រាស់ឡានទឹកចំនួន ០៨គ្រឿង និងប្រេីប្រាស់ទឹកសរុបទាំងអស់ចំនួន ៣១ ឡានទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងរលត់ទៅវិញនៅម៉ោង ៣.៣០ នាទី ថ្ងៃដដែល។ ចំពោះមូលហេតុដែលបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៨គ្រួសារនេះ នៅមិនទាន់ដឹងនៅឡេីយទេ ៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Telegram-Troryorng
Share.