បាត់ដំបង÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បុកជាមួយរថយន្តធុនតូច CAMRY ប៉ើងធ្លាក់ប្រឡាយទឹកធ្វើឲ្យមនុក្មេង ចាស់ ប្រុស ស្រីជាច្រើននាក់រងរបួសធ្ងរ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅល្ងាចថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ លើកំណាត់ផ្លូវហាយវាងក្រុង ត្រង់ចំណុចក្រុមទី ១៣ ក្នុងភូមិជ្រៃថ្មី ឃុំ ជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្តដឹកគ្រឿងចក្រធុនធ្ងន់មួយគ្រឿងម៉ាក ISUZU ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរចេញពីចំណុចផ្លូវលំ។ ចំណែករថយន្តធុនតូចមួយគ្រឿងទៀតម៉ាកCAMRY ឆ្លាមពណ៌ ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២F-៩៨៦៦ បើកបរលើផ្លូវជាតិលុះដល់ចំណុចផ្លូវបំបែកប្រសប់រថយន្តធុនធំបានបុកលើរថយន្តធុនតូចពេញទំហឹងបណ្តាលប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ដែរថា ភាគីខាងរថយន្តតូចផ្ទុកមនុស្សក្មេងចាស់ប្រុសស្រីចំនួន ៥ នាក់រងរបួសធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

នគរបាលស្រុកថ្មគោលលើកឡើងថា ករណីនេះកម្លាំងផ្នែកជំនាញស្រុក បានរៀបចំប្រគល់ឱ្យនគរបាលការិយាល័ យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីចាត់ចែងនិងហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនដើម្បីដោះស្រាយ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.