បាត់ដំបង៖ នគរបាលជំនាញនាំខ្លួនបុរសបែកថ្នាំម្នាក់ទៅតុលាកាខេត្តប៉ៃលិន ក្រោយខឹងម្តាយបង្កើតប្រៀនប្រដៅ តិចតួច រួចដុតបំផ្លាញផ្ទះឆេះអស់ទាំងស្រុង។

នៅព្រឹកថ្ងៃ ១៩ ខែមករា ឆ្នាំ ២០២២នេះ កម្លាំងនគរបាលក្រុងប៉ៃលិន បានបញ្ជូនបុរសម្នាក់ទៅកាន់តុលាការខេត្តប៉ៃលិន ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន ខណ:ម្ដាយស្ដីបន្ទោសបន្តិចបន្តួចក៏ខឹងស្ទុះទៅដុតផ្ទះម្ដាយបង្កើត ឆេះអស់មួយខ្នងទាំងស្រុង កាលពីពេលថ្មីៗនេះ។

កម្លាំងផ្នែកជំនាញបានបញ្ជាក់ថា ជនបង្កមានឈ្មោះឈួន ឆែប ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅក្នុងភូមិអូរ តាពុក លើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកឯស្ត្រីជាម្តាយជាជនរងគ្រោះឈ្មោះ ថាន ឃាន ភេទស្រីអា យុ ៥៤ឆ្នាំ មានទីលំនៅ ភូមិ/សង្កាត់កន្លែងកើតហេតុខាងលើ។

ផ្ទះដែលរងការបំផ្លាញខាងលើមានទំហំ ៥ម៉ែត្រ X៧ម៉ែត្រ ធ្វើពីឈឺ ប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ត្រូវបានអគ្គីភ័ យលេបត្របាក់អស់ទាំងស្រុង ៕

អត្ថទប៖ ដំបងក្រញូង

Telegram-Troryorng
Share.