កម្មវិធី​រដូវ​វប្បធម៌​ឆ្នាំ ​២០២២របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈបានផ្ដោតលើគោលគំនិត «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» និងបានរកឃើញម្ចាស់ជ័យលាភី ២ស្នាដៃសម្រាប់សម្តែងផ្ទាល់​ និង ២ស្នាដៃសម្រាប់ការសម្តែងបែបឌីជីថល។ លោក ង៉ែត រ៉ា​ឌី ជាម្ចាស់​ជ័យលាភី​មូលនិធិ​ដំឡើង​ថ្មី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញ​ស្នាដៃ​ដំឡើង​ថ្មី​របាំសហសម័យបែប​​ឌីជីថល ដោយ​បង្ហាញ​ទម្រង់​ល្ខោន​​ខោលជា​ល្ខោន​​អានមានឈ្មោះថា «​ស​កេរ​»។ តើអ្វីជាជា «​ស​កេរ​» ហេតុអ្វីជំរុញឱ្យមានការដំឡើងស្នាដៃថ្មីនេះឡើង?

លោក ង៉ែត រ៉ា​ឌី ជាមន្ត្រីនៅសកលវិទ្យាល័យភូមិវិចិត្រសិល្បៈនៃមហាវិទ្យាល័យសិល្បៈនុសាស្ត្រ ហើយលោកក៏ជាប្រធានក្រុម «ក្រោមដំបូល» ផងដែរ។ លោកជាបេក្ខជាម្នាក់ដែលទទួលបាន​មូលនិធិ​ដំឡើង​ស្នាដៃថ្មី​នៃកម្មវិធី​រដូវ​វប្បធម៌​ឆ្នាំ ​២០២២ដែលរៀបចំឡើងដោយអង្គការ​សិល្បៈ​ខ្មែរ​អមតៈ។ សម្រាប់ស្នាដៃដែលលោកបានស្នើសុំដំឡើងនិធិ​ដំឡើង​ថ្មី​គឺមានចំណងជើងថា «​ស​កេរ​» ដែលគេអាចនិយាយបានជាស្នាដៃទម្រង់ល្ខោនខោលបែបល្ខោនអាន។

សិល្បករ ង៉ែត រ៉ា​ឌី

នៅក្នុងស្នាដៃថ្មីនេះ លោកមានគោលបំណងបង្ហាញអំពីសកម្មភាព ការហាត់សម និងលើកទឹកចិត្តសិល្បករឱ្យគេមានការស្វែងយល់អំពីសាច់រឿងមុននឹងសម្ដែង ដោយយកវិធីនៃការហាត់សមជាគោលភ្ជាប់ទៅនឹងការសម្ដែង។ សម្រាប់ស្នាដៃថ្មីនេះជាផ្នែកមួយនៃការជំរុញឱ្យសិល្បករសិក្សាពីក្រោយនៃស្នាដៃមួយនេះ។ លោកថា ស្នាដៃនេះជាគឺស្នាដៃដែលគួរឱ្យផ្ដល់ឱ្យសិល្បករ ព្រោះអ្វីដែលលោកមានបំណងចង់ធ្វើឡើងដើម្បីបង្ហាញពីផលសម្រេចដែលលោកចង់ធ្វើដើម្បីអនាគត ជាពិសេសស្របតាមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» និងផ្ដល់ឱ្យក្មេងៗជំនានក្រោយ ដែលពួកគេជាអ្នកជំនាញបានសិក្សាស្វែងយល់ពីគោលបំណងនៅក្នុងស្នាដៃ «​ស​កេរ​» នេះ ថាតើមានមូលហេតុអ្វីបានជាលោកធ្វើស្នាដៃមួយនេះឡើង?

អ៊ីចឹងហើយមានចំនុចជាច្រើនដែលគេបានឃើញអំពីគុណតម្លៃនៃស្នាដៃមួយនេះ និងចំនុចចំបងបំផុតគឺ ការស្វែងយល់ដោយខ្លួនឯងផ្ទាល់ តាមរយៈរឿងរ៉ាវសាមញ្ញៗ។ ជួនកាលការអានក្រដាសរឿងមួយដែលសិល្បករភាគច្រើនតែងគិតថា ត្រូវមានអ្នកពោលម្នាក់ទើបដំណើរការសម្ដែងបាន។ ក៏ប៉ុន្តែសិល្បករខ្លួនឯងបានភ្លេចគិតថា ខ្លួនឯងមិនបានប្រើប្រាស់ឱកាសក្នុងការពោល ឬអាន ឱ្យបានដឹងអំពីដំណើរសាច់រឿងដែលខ្លួនឯងបានសម្ដែងឱ្យបានកាន់តែស៊ីជម្រៅមុនសម្ដែង។ នៅពេលមានដែលសិល្បករបានដឹងពីសាច់រឿងមុនសម្ដែងហើយនោះ នៅពេលមានអ្នកពោលដំណើររឿង សិល្បករនឹងសម្ដែងចេញមកពោលពេញដោយថាមពលនៃអត្តចរិតតួអង្គពិតៗ។ ទស្សនៈនៃស្នាដៃថ្មីក៏បានបង្ហាញអំពីគោលគំនិតផ្សេងនៃទម្រង់ល្ខោនខោលបែបល្ខោនអាន។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ស្នាដៃ«​ស​កេរ​» របាំ​សហ​សម័យ​ជា​ល្ខោន​​អានត្រូវបានដកស្រង់​ត្រង់​ឈុត «​ថ្វាយ​ព្រះ​ទម្រង់​» ដើម្បី​បកស្រាយ​អំពី​ដំណើរ​​រឿង​រាមកេរ្តិ៍។ ស្នាដៃ​នេះ​នឹងដាក់​បញ្ចាំង​បែប​ឌីជីថល​ដោយ​រួមបញ្ចូល​នូវ​ការ​​ពោល ស្មូត ភ្លេងពិណពាទ្យ និង​សំឡេង​អេឡិចត្រូនិក​។ ការសម្ដែង «​ស​កេរ​» នឹងប្រព្រឹត្តិឡើងនៅ​ថ្ងៃទី ​២២ និង​ ២៣ ខែ មករា ឆ្នាំ​២០២២ នៅ​ហាង​កាហ្វេ Java សាខា​ទួល​ទំពូង ​តម្លៃសំបុត្រ ២ ​ដុល្លារ៕

Telegram-Troryorng
Share.