បាត់ដំបង ៖ អគ្គិភ័យឆេះកុដិព្រះសង្ឃ អស់សម្ភារៈខាងក្នុងទាំងស្រុង ពេលព្រះលោក រវល់និមន្ត ចេញទៅបិណ្ឌបាតបាត់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

កុដិព្រះសង្ឃទទួលរងអគ្គិភ័យឆាបឆេះ ទំហំ ៣,៥ម៉ែត្រx៥ ម៉ែត្រ ធ្វើពីថ្ម ជាកុដិ របស់ព្រះសង្ឃ ព្រះនាមជិន ទៀង ព្រះជន្ម៥០ វស្សា គង់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ  ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រៅពីសម្ភារៈដែលរងការឆាបឆេះក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ ក៏មានបច្ច័យ៣លាន រៀលផងដែរ ។

ភ្លាមៗនោះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅបាញ់ពន្លត់ផងដែរ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.