ក្លិបបាល់ទាត់ At-Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone ហាក់ធ្វើមិនសូវបានល្អសោះឡើយរដូវកាលនេះ ក្រោយរបូតពានចំនួន២គ្រឿង ក្នុង​រយ:ពេល១សប្តាហ៍ ខណ: FC Barcelona របស់លោក Xavi ក៏មិនខុសគ្នាប៉ុន្មានដែរ។

ពានរង្វាន់ទី១ Spanish Super Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– Real Madrid 3-2 Barcelona (ថ្ងៃព្រហស្បត្តិ ទី១៣ ខែមករា ឆ្នាំ២០២២)
– At-Madrid 1-2 Athletic Bilbao (ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២)។

ពានរង្វាន់ទី២ Copa del Rey វគ្គ១៦ក្រុមចុងក្រោយ៖
– Real Sociedad 2-0 At-Madrid (ថ្ងៃព្រហស្បត្តិ ទី២០ ខែមករា ឆ្នាំ២០២២)
– Barcelona 2-3 Athletic Bilbao (ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២)។

សម្រាប់ពាន Laliga ក្លិបបាល់ទាត់ At-Madrid កំពុងស្ថិតនៅលេខរៀងទី៤ មាន៣៣ពិន្ទុ ក្រោយលេង២០ប្រកួត ឈ្នះ៩ ស្មើ៦ និងចាញ់៥ តាមពីក្រោយក្រុមលេខ១ Real Madrid ចំនួន១៦ពិន្ទុ។

ខណ: Barcelona កំពុងស្ថិតនៅលេខរៀងទី៦ មាន៣២ពិន្ទុ ក្រោយលេង២០ប្រកួត ឈ្នះ៨ ស្មើ៨ និងចាញ់៤ តាមពីក្រោយក្រុមលេខ១ Real Madrid ចំនួន១៧ពិន្ទុ។

ចំណែកឯពាន UCL ក្លិប At-Madrid ត្រូវជួបជាមួយ Man United វគ្គ១៦ក្រុមចុងក្រោយ ដោយជើងទី១ ថ្ងៃទី២៤ ខែកុម្ភៈ ខណ:ជើងទី២ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

រីឯ Barcelona ត្រូវជួបជាមួយ Napoli នៅពាន Europa League ដោយជើងទី១ ថ្ងៃទី១៨ ខែកុម្ភៈ ខណ:ជើងទី២ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២៕

Telegram-Troryorng
Share.