(ឥណ្ឌា)៖ ប្រជាជននៅប្រទេសឥណ្ឌា នាំគ្នាមកមើល និង មកគោរព ទារកដែលទើបនឹងកើតមកមានដៃ ៤ ជើង ៤ ដូចជា ព្រះជាម្ចាស់។

យោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Sadar ភាគខាងកើតប្រទេសឥណ្ឌា បានឲ្យដឹងថា ស្រ្តីម្នាក់នេះបានសម្រាលបុត្រកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២កន្លងទៅ។ ពេលសម្រាលបុត្ររួច ស្ត្រីម្នាក់នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនាងបានទៅពិនិត្យផ្ទៃពោះជាប្រចាំឃើញថា កូនក្នុងផ្ទៃមានរាងកាយមាំមួន និង មានសភាពធម្មតាប៉ុណ្ណោះ។

ថ្វីត្បិតតែអ្នកស្រុក អ្នកភូមិជឿថា ទារកនេះជាប់ពាក់ព័ន្ធជាមួយនឹងសាសនា ឬ ជាព្រះចាប់កំណើតយ៉ាងណាក្ដី ក៏ក្រុមគ្រួសារទារកនេះបានតវ៉ាជាមួយខាងមន្ទីរពេទ្យថា ហេតុអ្វីបានជាមានរឿងនេះកើតឡើង? ទារកចម្លែកនេះ មិនត្រូវបានគេប្រាប់ឲ្យដឹងអំពីភេទនោះទេ គ្រាន់តែដឹងថា មានអវយវៈចម្លែកខុសពីទារកធម្មតា។

ទោះជាយ៉ាងណាគ្រូពេទ្យនៅមន្ទីរពេទ្យខាងលើបានចេញមកអះអាងថា ទារកមានភាពមិនប្រក្រតីពីកំណើតបែបនេះ គឺដោយសារតែបញ្ហាអំឡុងពេលមានផ្ទៃពោះរបស់ម្ដាយ៕

ប្រភព៖ Daily Star

Telegram-Troryorng
Share.