បាត់ដំបង៖ នគរបាលស្រុកសំឡូតចុះឃាត់ខ្លួន បុរសម្នាក់​ក្រោយមានជម្លោះក្នុងគ្រួសារទាញកាំភ្លើងគំរាមបាញ់ប្រពន្ធ ។

លោកវរសេនីយ៍ទោ ម៉ែន រីម បានចុះដឹកនាំកម្លាំងផ្នែកជំនាញបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានមួយនាក់ រួមជាមួយវត្ថុតាងកាំភ្លើង និងគ្រាប់មួយចំនួនផងដែរ​ កាលពីនៅយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២កន្លងមកនេះ។

ជនសង្ស័យមានឈ្មោះឈួន វ៉ាន់ថា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ចំណែ កឯវត្ថុតាងកាំភ្លើង AK ៤៧ ស្វាយបត់មួយដើម រួមទាំងគ្រាប់ចំនួន ២២គ្រាប់ទៀត។

ប្រភពព័ត៍មានឲ្យដឹងថា អាវុធដែលជនសង្ស័យបើនេះ គឺលាក់ទុកជាយូមកហើយ ​ដោយសារមានជម្លោះជាមួយប្រពន្ធ រួចជនបង្កនៅយប់កើតហេតុបានទាញយកកាំភ្លើងដែលលាក់ទុកមកគំរាមបាញ់ និងដេញប្រពន្ធចេញពីផ្ទះ ធ្វើឲ្យភ្ញាក់ផ្អើល ដឹងដល់នគរបាលមូលដ្ឋានចុះឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលស្រុកសំឡូត រៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.