សម្រាប់បងប្អូនជាប់សែស្រឡាយចិន កំពុងតែត្រៀមខ្លួនដើម្បី​ទទួលស្វាគមន៍ពីធីបុណ្យឆ្នាំថ្មីប្រពៃណីចិន ឆ្នាំខាលនាំលាភសំណាង ហេងៗ សុភមង្គល ដែលនឹងប្រព្រិត្តឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ បើតាមជំនឿក្បួនហោរាសាស្ត្រចិន ដើម្បីឱ្យទទួលបានលាភសំណាង ហេងៗពេញមួយឆ្នាំ ការជ្រើសរើសពណ៌អាវពាក់ក្នុងថ្ងៃចូលឆ្នាំនោះ គឺជារឿងសំខាន់មួយមិនអាចមើលរំលងដែរ។ តើមានពណ៌អ្វីខ្លះដែលត្រូវនឹងថ្ងៃកំណើតរបស់អ្នក គួរពាក់នៅក្នុងថ្ងៃចូលឆ្នាំចិន?

តាមការបកស្រាយរបស់លោកគ្រូហុងស៊ុយល្បីឈ្មោះម្នាក់ក្នុងប្រទេសថៃ មានឈ្មោះ កថា ឈីនណាបាន់ឆន (คฑา ชินบัญชร) បានឱ្យដឹងថា ឆ្នាំខាល ឆ្នាំ២០២២នេះ ជាខ្លាមាស ដែលមានធាតុត្រូវ ទឹក និងដី នាំសិរិមង្គលតាមរយៈពណ៌ ខៀវ ជាពណ៌តំណាងឱ្យទឹក។ ក៏ប៉ុន្ដែរាសីបុគ្គលម្នាក់ៗគឺមិនដូចគ្នា ដែលទាក់ទងទៅនឹង ថ្ងៃ ខែ ឆ្នាំ កំណើត រៀងៗខ្លួន។ ខាងក្រោមនេះ នឹងប្រាប់អ្នកអំពីពណ៌ទៅតាមថ្ងៃកំណើតដែលអ្នកគួរប្រើនៅក្នុងថ្ងៃចូលឆ្នាំចិន ឆ្នាំខាល ខាងមុខនេះ។

១. ថ្ងៃច័ន្ទ៖ ពណ៌ស្វាយ ពណ៌ខៀវ ពណ៌ផ្កាឈូកចាស់ និងពណ៌ខៀវស្រទន់ ។
២.ថ្ងៃអង្គារ៖ ពណ៌មាស ពណ៌លឿង ពណ៌ទឹកក្រូច ពណ៌ដីឥដ្ឋ និងពណ៌ក្រហម។
៣.ថ្ងៃពុធ៖ (សម្រាប់កើតពេលថ្ងៃ) ពណ៌ខៀវចាស់ ពណ៌ត្នោតចាស់ និងពណ៌ខៀវបែកខ្មៅ ។ (សម្រាប់កើតពេលយប់) ពណ៌ស ពណ៌កាហ្វេទឹកដោះគោ និងពណ៌មាស។
៤.ថ្ងៃព្រហស្បតិ៍៖ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ទឹកក្រូក ។
៥. ថ្ងៃសុក្រ៖ ពណ៌ផ្កាឈូក និងពណ៌ផ្កាឈូកបែកទឹកក្រូច។
៦.ថ្ងៃសៅរ៍៖ ពណ៌ផ្ទៃមេឃ និងពណ៌ខៀវ។
.ថ្ងៃអាទិត្យ៖ ព័ណបៃតង។

យ៉ាងណាមិញ បើតាមការពន្យល់របស់លោកតា កុក ឡុង ហោរាចិនសែ ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ឱ្យដឹងថា ឆ្នាំថ្មីនេះ គឺជាឆ្នាំខាល ធាតុមាស ដែលឆ្នាំខាលនេះ ត្រណម ពណ៌មាស ម៉្លោះហើយ ត្រណមពណ៌មាស និងពណ៌ស ព្រោះពណ៌ទាំងនេះ មិនត្រូវធាតុមាសរបស់ឆ្នាំខាលឆ្នាំនេះ។

ចុចអានអត្ថបទនេះ៖ ឆ្នាំខាលឆ្នាំចិននេះត្រណមពណ៌, ធាតុ, ការយកកូននិងលេខអ្វីខ្លះ?

ប្រភពពី៖ Bangkokbiznews

Telegram-Troryorng

Share.