ប្រិយមិត្ត​​ដែល​បាន​តាមដាន​សារព័ត៌មាន​ត្រយង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ឈុត​​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​កញ្ញា Jimmy Meng បាន​បង្ហោះ​ថា​ទៅ​លេង​សមុទ្រ​នោះ​មាន​ទាំង​ការ​សរសើរ​​និង​ការ​រិះគន់​។ យ៉ាង​ណាមិញ​ពេល​នេះ​​កញ្ញា​បាន​ចេញ​មក​បង្ហាញ​ភស្ថុតាង​សំខាន់​មួយ​ដែល​ហាក់​ដូច​ជា​យក​ដំបង​មក​សំពង​ក្បាល​ចំពោះ​អ្នក​រិះគន់​កញ្ញា​យ៉ាង​ដូច្នោះ​ដែរ​។

សូម​ចុច​អាន​ ឈុតទៅលេងសមុទ្រ ៤សន្លឹករបស់ ជីមមី ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមវែកញែកមិនឈប់

ពិធីការិនី​​ពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ​មិន​បាន​ឆ្លើយ​តប​ចំពោះ​អ្នក​រិះគន់​កញ្ញា​ ដូច​បុគ្គល​ល្បី​លើ​អ៊ិនធឺណិត​មួយ​ចំនួន​ដែល​តែងតែ​ចេញ​មក​តបត​ចំពោះ​អ្នក​រិះគន់​ដោយ​ ជេរ​បញ្ចោរ​ ឬ​គម្រាម​ប្ដឹង​នោះ​ទេ​ ប៉ុន្តែ​កញ្ញា​​បាន​ប្រើ​វិធី​​ថ្លៃថ្នូរ​បំផុត​ដោយ​គ្រាន់​តែ​ចេញ​មក​បង្ហោះ​រូប​ថត​និង​សំណេរ​ ដែល​ធ្វើ​ឱ្យ​អ្នក​រិះគន់​អ្នក​នាង​អាច​នឹង​ក្អួត​ឈាម​បាន​។

«យប់​ទី3​ ​បិទ​បញ្ចប់​យ៉ាង​ជោគជ័យ​នៃ​កម្មវិធី​ទេសចរណ៍​អាស៊ាន​ 2022 | ​ASEAN​ ​Tourism​ ​Forum​ ​2022​ ​| ​ATF​ 2022 ​Cambodia ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​និង​ ​មាន​ការ​ចូលរួម​ពី​គណៈប្រតិភូ​អាស៊ាន​ ​អង្គទូត​នានា​ ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទាំង​ ​10 ​ប្រទេស​ចូលរួម​នា​ខេត្ត​ព្រះសីហនុ ​តំបន់​ឆ្នេរ​ស្អាត​ដាច់​គេ​លើ​លោក​។​ យើង​ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​បាន​ទទួល​តួនាទី​ជា​ពិធីករ​ ​និង ​ពិធីការិនី​ក្នុង​កម្មវិធី​ជាតិ​ដ៏​អស្ចារ្យ​នេះ​ ​។ ????កម្មវិធី​ជាតិ​នៅ​លើ​ឆ្នេរ​សមុទ្រ​ស្លៀក​សំលៀកបំពាក់​ដូច​នាង​ខ្ញុំ​សមរម្យ​ទេ​បងប្អូន​?ឈុត​ដ៏​ស្រស់​ស្អាត​បាន​មក​ពី​ ​Jimmy Meng ​Shop»

សំណេរ​ខាង​លើ​ភ្ជាប់​អម​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឯកឧត្តម​ ថោង​ ខុន​ និង​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហុន​ ពិត​ជា​មាន​អត្ថន័យ​និង​ខ្លឹមសារ​គ្រប់​គ្រាន់​ ធ្វើ​ឱ្យ​អ្នក​ដែល​បោះ​សំដី​រិះគន់​ដល់​កញ្ញា​ បាន​ភ្លឺ​ភ្នែក​ និង​ដឹងថា​ហេតុអ្វី​កញ្ញា​ត្រូវស្លៀក​ឈុត​បែប​នេះ​នៅ​ឆ្នេរ​សមុទ្រ​។​

អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​កញ្ញា​ Jimmy Meng​ មិន​ត្រឹម​តែ​​លើក​គ្នា​ចូល​មក​ Comment គាំទ្រ​ នោះ​ទេ​ថែម​ទាំង​​ឆ្លៀត​ឌឺដង​ផ្លែផ្កា​ទៅ​ឱ្យ​អ្នក​ដែល​នាំ​គ្នា​ Share, Comment បែប​មិន​ដឹង​ទិសតំបន់​ផង​ដែរ៕

Telegram-Troryorng
Share.