ល្ខោន​ស្នេហ៍​បែក​បាក់​ចែក​ផ្លូវ​គ្នា​របស់​អតីត​តារា​សម្ដែង ស៊ុក សុភា ត្រូវ​បាន​បញ្ចប់​ត្រឹម​នេះ​ហើយ ដែល​នៅ​ពេល​ថ្មីៗ​នេះ លោក ស៊ុក សុភា បាន​បង្ហោះ​សារ និង​រូប​ភាព​ស្ដែង​ឱ្យ​ឃើញ​​ថា​ លោក នឹង​ភរិយា​ បាន​វិល​មក​ត្រូវ​គ្នា​​ដូច​ដើម​វិញ។ តើ​ចំណង​ស្នេហា​ប្រះ​ឆា​រវាង​លោក ស៊ុក សុភា និង​ភរិយា គ្រាន់​តែ​ជា​ល្ខោន​សម្ដែង​ឱ្យ​មហា​ជន​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ឬ​យ៉ាង​ណា?

ចាប់​តាំង​ពី​ថ្ងៃ​ដែល​​​ភរិយា​របស់​លោក ស៊ុក សុភា បាន​បង្ហោះ​ប្រកាស​លើ​ហ្វេស​ប៊ុក​ជា​សាធារណៈ​ បង្ហាញ​ឱ្យ​មហាជន​ឃើញ​ថា​ ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​បាន​កាត់​ផ្ដាច់​ហើយ​នោះ​ គេ​មិន​ដែល​ឃើញ​មាន​ការ​បកស្រាយ​ច្បាស់លាស់​ណា​មួយ​ចេញ​ពី​សម្ដី​ពិត​របស់អតីត​តារា​ប្រុស​រូប​នេះ​ទាល់​តែ​សោះ​ ពោល​គឺ​លោក​មិន​ផ្ដល់​បទ​សម្ភាសន៍ឱ្យអ្នកសារព័ត៌មាន​។ លុះ​ក្រោយ​មក​ទៀត​ ភរិយា​លោក​រមែង​បង្ហោះៗ​ជា​រឿយៗ​ពី​សកម្មភាព​ និងពាក្យសម្ដីឌឺដងផ្លែផ្កាដែលបញ្ជាក់ឱ្យគេគ្រប់គ្នាដឹងថា ការចែកផ្លូវគ្នានេះជារឿងពិត មិនមែនសម្ដែងយកការទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមនោះឡើយ។

កាលពីថ្ងៃថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០២១ វេលាម៉ោង​១២ អ្នក​នាង​ សារីណា ជាភរិយាលោក ស៊ុក សុភា បាន​ចេញ​មក​បង្ហោះ​សំណេរ​ខ្លី​ ដែល​មាន​ន័យ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រវាង​អ្នក​នាង​ និង​អតីតតារាប្រុសរូបនេះ បាន​ផ្ដាច់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួចរាល់​ហើយ​ ដូច្នេះរវាង​អ្នក​ទាំង​ពីរ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​គ្នា​ទៀត​នោះ​ទេ​ ម្នាក់ៗ​មាន​សិទ្ធិ​រៀង​ៗ​ខ្លួន​។ អ្នកនាងរៀបរាប់ថា ««សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»។

ចុចអានព័ត៌មាននេះ៖ ក្ដៅៗ! ភរិយា អតីត​តារា​សម្ដែង​ល្បី​ លោក ស៊ុក សុភា ប្រកាស​លែងលះ​គ្នា

បន្តមកទៀត គេឃើញលោក ស៊ុក សុភា មិនបង្ហោះអ្វីទាំងអស់ ស្រាប់លេចមុខនៅលើទឹកដីកម្ពុជាវិញ ដែលជាប្រទេសកំណើត ។ លុះដល់ចុងខែ វិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុក សុភា បង្ហោះរូបភាពមួយសន្លឹកប្រកាសប្រាប់មហាជនថា លោកនឹងវិលត្រឡប់ទៅអូស្ត្រាលីវិញ បន្ទាប់ពីលោកមកកម្ពុជាអស់រយៈជាង១ខែហើយ។ ក៏ប៉ុន្ដែខាងភាគីភរិយាលោកឯណោះវិញ ក៏អះអាងថា «បិទទ្វារ​លែង​ទទួល​ហើយ​ដូរ​កូនសោរ​ចោល​ឱ្យអស់​ទៀត! ហាម​ចូល​ផ្ទះ​ខ្ញុំ ពេល​ខ្ញុំ​មិន​នៅ ទាន់?»។ តែមហាជនមួយចំនួនដូចជាមិនជឿចំពោះការបង្ហោះរបស់អ្នកទាំងពីរឡើយ ចេះតែសង្ស័យថា ប្រហែលជាត្រូវគ្នាវិញហើយទេ?

ចុចអានព័ត៌មាននេះ៖ ស៊ុក សុភា ហោះទៅ អូស្ត្រាលីវិញ តែអតីតភរិយាថា៖ «បិទទ្វារលែងទទួលហើយដូរកូនសោរចោលឱ្យអស់»

រហូតមកដល់យប់ថ្ងៃទី២១ខែ មករា ឆ្នាំ២០២២នេះ គេស្រាប់តែឃើញ លោក ស៊ុក សុភា បង្ហោះរូបភាពថ្មីបញ្ជាក់ឱ្យឃើញថា លោក និងភរិយា វិលត្រឡប់មកត្រូវគ្នាវិញហើយ។ ពិតដូចការសង្ស័យមែន លោក ស៊ុក សុភា រៀបរាប់ថា «ខលវីដេអូជាមួយប្រពន្ធខ្លះកុំអោយភ្លេចមុខ​ ប្រពន្ធខ្ញុំពេលប្ដីខលនិយាយម្ដងៗ​ បិទមាត់មិនជិតទេ »។

យ៉ាងណាមិញ គេមើលឃើញថា មានមហាជនមួយចំនួនបង្ហាញអារម្មណ៍រីករាយ ដែលលោកគ្រួសារ លោក ស៊ុក សុភា វិលត្រឡប់មកល្អនឹងគ្នាវិញ តែក៏មិនមហាជនមួយចំនួនទៀតរំភើបនិងផ្ដាំថា «ទោះបីធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវបាក់់បែកចែកផ្វូវគ្នាហើយរួចក៏ត្រូវរ៉ូវគ្នាវិញគឺជាកាដែលល្អបំផុតដែលidolអាចធ្វើបានសូមសរសើរដោយស្មោះ👍»៕

Telegram-Troryorng


Share.