ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសនាំចូលអតីតខ្សែបម្រើកណ្តាល ភ្នំពេញក្រោន កូនខ្មែរកាត់-បារាំង ប៉ាក់ កែវម៉ូនី នាថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២២ ដើម្បី​យកមកពង្រឹងសមត្ថភាពក្រុមសម្រាប់លីគទី២ ខាងមុន។

ខ្សែបម្រើកណ្តាលវ័យ២៨ឆ្នាំរូបនេះ គឺជាអតីតកីឡាកររបស់ក្លិប Senart-Moissy ចន្លោះឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦ ហើយក៏ធ្លាប់ធ្វើតេស្តជាមួយក្លិប Feltham FC របស់ប្រទេសអង់គ្លេសទៀតផង។

កីឡាករ ប៉ាក់ កែវម៉ូនី​ អាចនិយាយ៤ភាសា៖ ខ្មែរ, អង់គ្លេស, បារាំង និងអេស្ប៉ាញ ក៏ធ្លាប់ចុះកិច្ចសន្យាជាមួយក្លិប San Clue Barcelona នៅប្រទេសអេស្ប៉ាញចំនួន២រដូវកាលចន្លោះឆ្នាំ២០១៦-១៨៕

Telegram-Troryorng
Share.