បាត់ដំបង៖ បុរស២នាក់ជិះម៉ូតូលឿនរ៉េចង្កូចដួលចូលរថយន្តដឹកទំនិញថៃ ស្លាប់ភ្លាមៗ នៅន្លែងកើតហេតុ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ ៥៧B ត្រង់ចំណុចមុខផ្សារស្រុកសំពៅលូន ក្នុងភូមិអូរស្ងាត់ ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ។

តាមកម្លាំងជំនាញផ្នែកចរាចរណ៍ស្រុក និងខេត្តបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកជិះម៉ូតូបានឡើងជែង រថយន្ដរបស់ថៃ ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយបានរ៉េចង្កូតដួលចូលទៅនឹងមុខរថយន្ដថៃមួយគ្រឿងផ្សេងទៀតដែលធ្វើដំណើរបព្ច្រាសទិសគ្នាក៏បុកពេញទំហឹងបណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។

ជនរងគ្រោះមានឈ្មោះផន ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងព្រលិត ឃុំ សន្ដិភាព បើកម៉ូតូម៉ាកស៊ុយសុគី ពណ៌ស អត់ស្លាកលេខ នឹងអ្នករួមដំណើរជាមួយម្នាក់ទៀត ឈ្មោះ ពេជ្រ សុខុម ភេទប្រុស អា យុ ១៩ឆ្នាំ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។ ចំណែកភាគីរថយន្តជនជាតិថៃ ប្រ ភេទសណ្ដោងរ៉ឺម៉ក ម៉ាកស្គែននា ពណ៌ស ពាក់ស្លាកលេខ ៧0 -៩២០៣ អ្នកបើកបរក្រោយកើតហេតុបានគេចខ្លួ នបាត់។

សមត្ថកិច្ចជំនាញបានចុះពិនិត្យវ៉ាស់វែង រួចប្រគល់សាកសពជនរងគ្រោះអោយទៅសាច់ញាតិក្រុមគ្រួសារ រីឯមធ្យោបាយបង្កទាំង២ យកទៅរក្សាទុកនៅការិយាល័យចរាចរ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបត្ថ៖ដំបងក្រញូង

Telegram-Troryorng
Share.