យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano, Sky Sports និង Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធ Anthony Martial យល់ព្រមចូលរួមជាមួយ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ២០២២។

កីឡាករជនជាតិបារាំង វ័យ២៦ឆ្នាំរូបនេះ ផ្លាស់ចេញពីក្លិប AS Monaco ចូលរួមជាមួយបិសាចក្រហម Man United នៅឆ្នាំ ២០១៥ ក្នុងតម្លៃ៣០លានផោន ដោយបង្ហាញខ្លួនសរុប ១៧៥ប្រកួត ស៊ុតបញ្ចូលទី៥៦គ្រាប់។

បច្ចុប្បន្ន Sevilla ក្រោមការដឹកនាំរបស់លោក Julen Lopetegui កំពុងស្ថិតនៅលេខ២ ក្នុងក្របខណ្ឌ Laliga លីគកំពូលរបស់ប្រទេសអេស្ប៉ាញ ឆ្លងកាត់២២ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់២ មាន៤៦ពិន្ទុ តាមពីក្រោយ Real Madrid ៤ពិន្ទុតែប៉ុណ្ណោះ៕

Telegram-Troryorng
Share.