(អ៉ីស្រាអែល) ៖ ក្រសួងសុខាភិបាលអ៉ីស្រាអែលបានបាននិយាយថា វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ដូសទី៤ ដែលត្រូវផ្ដល់ឲ្យមនុស្សវ័យចំណាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ មានភាពធន់នឹងជំងឺផ្ដាសាយធ្ងន់ធ្ងរ​ខ្លាំងជាង​ក្រុមមនុស្សវ័យដូចគ្នា ដែលបានចាក់វ៉ាក់សាំងដូសទី១ ចំនួន ៣ដង។

យោងតាមការសិក្សាបឋមដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់ប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី ១៧ ខែ មករា កន្លងទៅ បានរកឃើញថា ការចាក់វ៉ាក់សាំងបង្កាដូសទី៤ សម្រាប់មនុស្សវ័យចំណាស់ អាចបង្កើនអង្គបដិប្រាណដល់កម្រិតខ្ពស់ជាង ការចាក់ដូសទី៣ និង ដូសទី១។ ប៉ុន្ដែប្រហែលជាមិនទាន់ដល់ចំណុចដែលវាអាចការពារ និង ប្រឆាំងជាមួយវីរុសបំប្លែងថ្មី Omicron នៅឡើយទេ។

ទោះជាយ៉ាងណាក៏ប្រទេសអ៊ីស្រាអែលមួយនេះបន្ដប្រញាប់ចាក់វ៉ាក់សាំងបង្ការជូនប្រជាជនរបស់ខ្លួនដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយអត្រាឆ្លង និង ស្លាប់ បានខ្លះ។

ប្រទេសអ៉ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាកសាំង Pfizer លើកទី៤ ដល់ក្រុមមនុស្សអាយុលើស ៦០ឆ្នាំ កាលពីថ្ងទី ៣ ខែ មករា ខណៈដែលវីរុស Omicron បានវាយលុកចូលប្រទេស ធ្វើឲ្យក្លាយជាប្រទេសដំបូងគេដែលផ្ដល់វ៉ាក់សាំងលើកទី ៤ ចំពេលដែលវាកំពុងឆ្លងរាលដាលពីវីរុសនេះយ៉ាងឆាប់រហ័ស។

ដោយឡែកទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក បានរកឃើញថា ការចាក់វ៉ាក់សាំងប្រភេទ Pfizer និង Moderna ដូសទី៣ ឡើងទៅមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Delta និង វីរុស Omicron បានជាង ៩០ភាគរយ ឯណោះ៕

ប្រភព​៖ Evening Standard

Telegram-Troryorng
Share.