ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសអំពីការចុះកិច្ចសន្យានាំយកខ្សែបម្រើវ័យក្មេងពីសាលាបាល់ទាត់ជាតិបាទី គឺកីឡាករ កើត ពេជ្រ មកចូលរួមក្រុម ដើម្បីជំនួសកន្លែង ម៉ៅ ពិសិដ្ឋ ដែលចាកចេញពីកាន់អង្គរថាយហ្គឺរ ក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួន ១ រដូវកាល។

ក្រោយមកដល់ទឹកដី RSN ខ្សែបម្រើវ័យក្មេង កើត ពេជ្រ​ បានថ្លែងថា៖ «ខ្ញុំសប្បាយចិត្តក្នុងការចូលរួមជាមួយភ្នំពេញក្រោន ព្រោះជាក្លិបដ៏ធំនៅកម្ពុជា មានកីឡាករល្អៗ មានការប្រកួតប្រជែងខ្ពស់ ហើយក៏ជាក្លិបក្នុងក្តីស្រមៃមួយសម្រាប់ខ្ញុំដែលចង់លេងតាំងពីក្មេងផងដែរ»។

កើត ពេជ្រ គឺជាកីឡាករ ១ ក្នុងចំណោម ៥ នាក់ផ្សេងទៀតដូចជា៖ ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និង ផាត សុខា ដែលបានបញ្ចប់ការសិក្សា​ និងការហ្វឹកហាត់ ហើយនឹងត្រូវចប់អាណត្តិពីមជ្ឍមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ៕

Telegram-Troryorng
Share.