យុវតីសញ្ជាត្តិអង់គ្លេសកាត់បែលហ្សិកម្នាក់ ក្លាយជាស្ត្រីវ័យក្មេងជាងគេបំផុត ដែល បើកយន្ដហោះម្នាក់ឯងដើរលេងជុំវិញពិភពលោក។

នារីដ៏ក្លាហាន ហ្សារ៉ា រូធឺហ្វត (Zara Rutherford) មានអាយុ ១៩ឆ្នាំ បានក្លាយជានារីដ៏ក្លាហាន ដែលអាចបើកយន្ដហោះខ្នាតតូចហោះហើរជុំវិញពិភពលោកតែម្នាក់ឯងបានដោយជោគជ័យ។ រូធឺហ្វត (Rutherford) និយាយថា នាងបានហោះឆ្លងកាត់ប្រទេសចំនួន ៥២ ទ្វីបចំនួន ៥ និង ប្រើរយៈពេល ៥ខែ ដោយបញ្ចប់ការហោះហើរនឹងចុះចតនៅអាកាសយានដ្ឋាន កតទ្រីក វេវែលជីម (Kortrijk wevelgem) ក្នុងប្រទេសបែលហ្សិកបន្ទាប់ពីហោះហើរបានចម្ងាយ ៥ម៉ឺន១ពាន់ គីឡូម៉ែត្រ។

នាងបានចាប់ផ្ដើមហោះហើរកាលពីខែ សីហា ឆ្នាំ ២០២១ និង បញ្ចប់ការហោះហើរនៅខែ​មករា ឆ្នាំ ២០២២នេះ។​ ក្រោយបញ្ចប់ការហោះហើរនាងទទួលបានកំណត់ត្រាពិភពលោកហ្គីនណេសដោយបញ្ជាក់ថា ជានារីវ័យក្មេងជាងគេបង្អស់ដែលហោះហើរឆ្លងប្រទេសជាច្រើនតែម្នាក់ឯង៕

ប្រភព៖ Reuters

Telegram-Troryorng
Share.