ភ្នំពេញ ៖ ជនសង្ស័យគ្នា២នាក់ ជិះម៉ូតូនិចមួយគ្រឿង ធ្វើសកម្មភាពលួចបើកទ្វាររថយន្តយក ទូរស័ព្ទដៃiPhone 12 pro max បានសម្រេច ជិះរត់គេច ត្រូវបានជនរងគ្រោះទាញបានម៉ូតូជិះ ប្រដេញតាម កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ តាំងពី ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយ ដេញ តែមិនទាន់ បាត់ដាន បាត់ស្រមោល ត្រង់ចំណុចខាងក្រោយសាលារៀន គោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ រកលែងឃើញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាប្តីជិះរថយន្ត ចំណែក ប្រពន្ធជិះម៉ូតូផ្សេង ទៅឈប់រកទិញឥវ៉ាន់ នៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ពេលចុះចេញពីរថយន្ត ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស លាយលឿង មួយគ្រឿង ទៅធ្វើសកម្មភាពបើកទ្វាររថយន្ត លួចយកទូរស័ព្ទដៃ ម៉ាក iPhone 12 Pro Max មួយគ្រឿងបានសម្រេចហើយ ជិះរត់គេច ភ្លាមៗ។ពេលនោះជនរងគ្រោះបាន ទាញ ម៉ូតូរបស់ប្រពន្ធជិះ ប្រដេញ តាម រហូតដល់ផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ផ្អើលទាំងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយ ដេញតាម។ តែជនសង្ស័យបើករត់គេចចូល ខាងក្រោយសាលារៀនគោកបញ្ជាន់ ភូមិថ្ម គោល៣ សង្កាត់ចោមចៅទី២ ស្រាប់បាត់ស្រមោល បាត់ដាន ជនសង្ស័យ ។

ក្រោយពីដេញតាមលែងទាន់ ជនរងគ្រោះបានឌុបគ្នាវិលទៅដាក់ពាក្យ បណ្តឹងនៅ ខណ្ឌសែនសុខដែលជាកន្លែងកើតហេតុវិញ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.