បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ពីសម័យសង្គ្រាម ចំនួន១៨គ្រាប់ ស្រុកស្វាយចេក ។

លោក ជា ស្លួញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២៣នាទីព្រឹក ថ្ងៃទី ២៥ខែមករា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ចំនួន១៨គ្រាប់ នៅខាងកើតភូមិចម្ងាយ១,០០០មែត្រ ក្នុងភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។

តាមការបំភ្លឺពីម្ចាស់ស្រែឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតា ដួល ឃុំផ្គាំ ស្រុកស្វាយចេករែបានឲ្យដឹងថា ស្រែដែលបានភ្ជួរនោះ គឺគាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ឲ្យបានធំ ក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែបន្ថែមទៀត ក៏ប្រទះឃើញគ្រាប់ទាំងនេះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំ ដើម្បីជួយសម្រួលយកចេញពីទីតាំងងាយស្រួលឲ្យពួកគាត់ប្រកបរបកសិកម្មបន្តនិងបញ្ជៀ សការគ្រោះថ្នាក់ដល់អាយុជីវិត។

គ្រាប់ទាំង១៨គ្រាប់នោះ មានជាប្រភេទដេកា ៨២ ចំនួន១៥គ្រាប់ ប្រភេទមីន ៦៩ចំនួន១គ្រាប់ និងប្រភេទ ៦០ មមចំនួន២គ្រាប់ បន្ទាប់មកនគរបាលប៉ុស្តិ៍ ក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាកដើម្បីពិនិត្យនិងយកទៅកំទេចចោល៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.