បាត់ដំបង៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ បុកជាមួយនឹងត្រាក់ទ័រដឹកដំឡូង​ ស្រុករតនៈមណ្ឌល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ចំណុចមុខផ្លូវចូលក្រុមហ៊ុនខនស៍ស៊ីមេន លើកំណាត់ផ្លូវជា តិលេខ ៥៧ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A -០៤៨៧ ប្រភេទដឹកទំនិញ បានបើកចេញពីផ្លូវបេតុងក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុបានបុកជាមួយត្រាក់ទ័រមួយគ្រឿងទៀតដែលបើកពីលិចទៅកើត បណ្តាលឲ្យបុរស់ម្នាក់ជាអ្នកបើករថយន្ត​រងរបួសធ្ងន់ និងត្រាក់ទ័ររងការខូចខាតយ៉ាងដំណំ។

អ្នកបើករថយន្តរងគ្រោះ ឈ្មោះទាត់ វឌ្ឍនា ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកភាគីខាងត្រាក់ទ័រឈ្មោះចែម សុធា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចជំនាញស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.