ព្រះសីហនុ ៖ ឃ្លាំងស្តុក ទិញលក់អេតចាយ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ គំនរ អេតចាយ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយះន្តរាគមន៍។ អគ្គិភ័យបានឆេះ សម្ភារៈ ជាអេតចាយខូចខាត អស់ជាច្រើនតោន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងអេតចាយខាងលើ សង់ពីដែក ប្រក់ស័ង្កសី ទំហំ៩ម៉ែត្រx៣៦ម៉ែត្រ ស្តុកអេតចាយ មានម្ចាស់ឈ្មោះ នួន សារឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ទិញ លក់ អេតចាយ ស្នាក់នៅកន្លែងកើតហេតុ ។

ប្រភពបន្តទៀតថា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដុតសំរាមមុខឃ្លាំង ភ្លើងឆេះ ដល់ គំនរអេតចាយ នៅគរខាងមុខម្តងហើយ តែត្រូវបានកម្មករ ម្ចាស់ពន្លត់ទាន់ពេល ស្រាប់តែមកដល់រសៀលថ្ងៃទី២៧ ខែមករា នេះដុតសំរាមជាថ្មីម្តងទៀត ភ្លេចខ្លួន ស្រាប់តែ ភ្លើងឆាបឆេះ ដល់គ្រឿងជ័រ កាន់តែខ្លាំងឡើងៗ ក្លាយជាទ្រង់ទ្រាយធំ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងចេញទៅជួយ។

ក្នុងនោះ មានរថយន្តរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ប្រចាំការនៅសាលាហ្វឹកហ្វឺន សង្គ្រោះកម្ពុជាជប៉ុន រថយន្តស្នងការខេត្ត បាត់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៣និង ៤០នាទីរសៀល ថ្ងៃដដែលទើបភ្លើងរលត់ ។

សម្ភារៈខូចខាត ៖ ម៉ាស៊ីនគ្រីបអេតចាយចំនួន០១គ្រឿង , ក្រដាសកាតុង និងក្រដាសបំពង់ ប្រហែល១៥តោន ,ប៊ីដុងជរ័ចំនួន ១០០០ប៊ីដុង , ថង់ប្លាសស្ទីក៣តោន ,សំឡីឡែន ចំនួន៣តោន , ក្រណាត់ប្រហែល២តោន ។

ករណីគ្រោះអគ្គិភ័យខាងលើ ខូចខាតតែសម្ភារៈ ជាអេតចាយប៉ុណ្ណោះ មិនបង្កឲ្យអ្នកណា រងរបួសឡើយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.